កំពុងរង់ចាំមែនទេ! Mercedes-Benz ប្រកាសថ្ងៃចេញលក់ត្រកូល GLC ហើយជិះ១០០ គ.ម​ដំបូងគ្មាន​ស៊ីសាំងសោះ
Pheakdey Prem
MAY 18 2022
យានយន្ត
159 views
1 min read

កាលពី​ថ្មី​​ៗនេះ Mercedes-Benz បាន​ប្រកាសថ្ងៃ​ចេញ​លក់​ ​​រថយន្ត​ប្រភេទ Crossover ​​សេ​រី​ថ្មី​ ២០២៣ ហើយ​នេះ​ជា​  Mercedes-Benz GLC​​​ ដែល​ត្រូវដាក់​លក់​នៅដើម​ខែ​មិថុនាខាងមុននេះ​  ។

​ចំពោះម៉ូដែល​​​​​ថ្មី​​ GLC មួយ​នេះ ត្រូវ​បាន​បំផុស​គំនិត​ចេញ​ការរចនា​របស់​​​រថយន្ត​​ប្រភេទ​ SU​V ដែលទើបតែចេញមក​ថ្មី​​ដូចគ្នា​​​​​គឺ​ C-Class ​​​​​ប៉ុន្តែ​​ម៉ូដែល​នេះ​​​មិន​ទាន់ចេញលក់នៅឡើយទេ  ​។​ ​​​ ​​តួយ៉ាង ​​​ក្រុមហ៊ុន​​​​ Mercedes-Benz​ បាន​បង្ហើ​ប​មកថា​ ចំពោះការ​​​​​​បង្ហា​ញ​ខ្លួន​នៅថ្ងៃខាងមុខនៃ​​ GLC ​​​​​បានភ្ជាប់​​ម៉ូទ័រអគ្គិសនី​មក​ជាមួយនឹង​ម៉ាស៊ីន​​ចំហេះក្នុង​ផងដែរ ពោលគឺជារថយន្ត​ពាក់កណ្ដាល​អគ្គិសនី ដែល​យើងតែងតែហៅ​ថា Plug-in Hybrid ​​​​(​ PHEV) ​។​

2023 Mercedes-Benz GLC-Class

​​​​ម្យ៉ាងវិញ​ទៀត​​​​​​​​​ខាងក្រុមហ៊ុន Mercedes-Benz ​ក៏​បាន​បន្ត​ទៀតថា​ ចំពោះ​​ GLC បាន​បំពាក់​ជាមួយ​ ​4Matic all-wheel-drive system ដែលជាបច្ចេកវិទ្យាចុង​ក្រោយ​របស់​ Mercedes-Benz ផង​ដែរ​​ ។​​ លើស​ពីនេះ​ ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍នោះគឺនៅលើ​​​​​ ​​​ម៉ូទ័រ​​អគ្គិសនី​​​​ដែល​បានភ្ជាប់​មកជាមួយនឹងជម្រើស​​ Plug-in Hybrid ដោយអាគុយរបស់វានៅពេលដែលសាកថាមពលពេញ អាច​រត់ជាង ១០០ គីឡូម៉ែត្រ​ ឯណោះ​​​​ដូច្នេះគ្មានចំណាយលើសាំងសូម្បីមួយតំណក់ឡើយ ​​ ។​​​ មួយវិញ​ទៀត​​​​​ចំពោះ​​​ល្បឿនអតិបរមា​ខ្ពស់បំផុត​​​​របស់​ GLC ​គឺ​អាច​ជាន់​កប់​បាន​​រហូត​ដល់​ ២៣៨ គីឡូម៉ែត្រក្នុងមួយម៉ោង​​​ឯណោះ​​​ ​​​៕

2023 Mercedes-Benz GLC spied | CarExpert

អត្ថបទ៖​ ព្រឹម ភក្ដី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia