https://tech-cambodia.com/cms/assets/c00f4475-8e33-4d38-b99a-52316739d90dhttps://tech-cambodia.com/cms/assets/89924560-b69c-408f-ac8e-09a8922ffccd
Mark Zuckerberg បង្ហាញរបស់ថ្មីប៉ិនមេដៃ អាចធ្វើឱ្យមនុស្សអូសហ្វេសប៊ុក ជក់ជាងមុន
Sakada Techie
MAY 19 2023
អាជីវកម្ម 4.0
1.6 K views
1 min read

កាលពីយប់ថ្ងៃទី​១៨ ខែ ឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ មេធំ Meta លោក Mark Zuckerberg បានធ្វើការបង្ហោះរូបមួយសន្លឹកព្រាលផ្ទៃក្រោយ ដោយរំលេចច្បាស់នូវដៃរបស់លោកកំពុងកាន់របស់ម្យ៉ាងទំហំប៉ិនមេដៃ ដើម្បីបង្ហាញអំពីការធ្វើបច្ចុប្បន្នភាពនៅក្រុមហ៊ុន Meta។

ជាមួយនឹង Caption អមនឹងរូបភាពខាងលើ លោកបានរំលេចបច្ចុប្បន្នភាពសំខាន់របស់ Meta ទៅលើ ការខាបយកថាមពលនៃយុគសម័យ AI ចំនួន ៣ ចំណុចធំៗ ដូចជា Data Center ថ្មី បច្ចុប្បន្នភាពលើការស្រាវជ្រាវ Supercomputer ថ្មី និង ឈីបថ្មីជាដើម។

ក្នុងចំណុចទី ៣ នេះលោកបានបញ្ជាក់អំពី ឈីបជំនាន់ទី១ ដែល Meta បង្កើតឡើងដោយខ្លួនឯងផ្ទាល់ ហើយឈីបនេះនឹងត្រូវបានយកទៅប្រើប្រាស់ក្នុងប្រព័ន្ធណែរនាំមាតិការ AI Recommendation systems ដើម្បីរើសមាតិកាឱ្យអ្នកប្រើហ្វេសប៊ុកដែលចូលចិត្តចាប់អារម្មណ៍មិនចេះធុញ។

ពាក្យថា គិតរកមាតិការល្អបំផុតបង្ហាញទៅអ្នកមើលឱ្យកាន់តែលឿននេះ នឹងជួយឱ្យអ្នកប្រើប្រាស់ផ្លេតហ្វម Meta ដូចជា Facebook Instagram និង WhatsApp ជាដើម ចំណាយពេលលើផ្លេតហ្វមខ្លួនកាន់តែយូរជាងមុន ប្រើកាន់តែច្រើនជាងមុន៕

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth