ការព្យាបាលកាន់តែខ្លាំង! មន្ទីរពេទ្យរ៉ុស្ស៊ីទិញម៉ាស៊ីន MRI ថ្មី តម្លៃកន្លះលានដុល្លារ ទុកសម្រាប់ពិនិត្យព្យាបាលអ្នកជំងឺ
ផែន ផាន់ណា
AUGUST 17 2023
អេឡិចត្រូនិក
207 views
1 min read

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមានទីតាំងក្នុងរាជធានីភ្នំពេញ បាននាំចូលនូវម៉ាស៊ីនពិនិត្យព្យាបាលពិសេសមួយ ឈ្មោះ MRI (Magnetic resonance imaging) ដែលជាម៉ាស៊ីនទំនើប និងមានតម្លៃកន្លះលានដុល្លារ ខណ:ឧបករណ៍នេះ នឹងចូលខ្លួនមកជួយព្យាបាលអ្នកជំងឺនៅកម្ពុជា ឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត។

បើយោងតាមផេកផ្លូវការរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា “នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ១៧ ខែសីហា ឆ្នាំ២០២៣ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនMRI នៅផ្នែករូបភាពវេជ្ជសាស្រ្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមានការចូលរួមពីសំណាក់នាយករងមន្ទីរពេទ្យ ប្រធាន អនុប្រធានការិយាល័យទាំងបី និងនាយផ្នែកគ្រប់ផ្នែកទាំងអស់។”

368342233 615476350772515 4545863351277868074 N

368243819 615476124105871 6253707813095945141 N

368256948 615475677439249 3263293575546299897 N

368257641 615475730772577 3130188932698274336 N (1)

368194757 615475540772596 2577992758247464507 N

368285281 615475834105900 3820975448274832326 N

368327154 615476267439190 5160305454762038417 N

368308438 615476380772512 8703596289223329248 N

368238424 615476314105852 5970475384273342410 N

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia