ល្បី Link មេរោគក្នុងតេឡេក្រាម ឥឡូវនាយដ្ឋានបច្ចេកវិទ្យា ប្រាប់ឱ្យប្រយ័ត្នពេលឃើញ Link ប្រភេទនេះ
ផែន ផាន់ណា
OCTOBER 7 2022
គន្លឹះល្អៗ
760 views
1 min read

ថ្មីៗនេះមានការចែករំលែក Link មេរោគនៅក្នុង Group Telegram ខណៈតំណភ្ជាប់នេះត្រូវបាននាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និយាយថាជនខិលខូចអាចលួចយកគណនីរបស់លោកអ្នកទៅគ្រប់គ្រងបានតាមរយៈដំណរភ្ជាប់ទាំងនោះ ដែលអាចឱ្យពួកគេប្រើប្រាស់គណនីដើម្បីប្រព្រឹត្តបទល្មើស ឬធ្វើការបោកបញ្ឆោត ឬដើម្បីផ្ញើតំណភ្ជាប់ដែលមានមេរោគទៅមិត្តភក្កិរបស់លោកអ្នកបន្តទៀត។

Telegram: Cyber Crime's Channel of Choice - Check Point Research

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក៏សូមធ្វើការណែនាំឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ន កុំផ្ដល់លេខសម្ងាត់សម្រាប់ចូលទៅក្នុងគណនីផ្សេងៗនៅពេលដែលមានការស្នើសុំតាមរយៈទូរសព្ទ ឬតាមរយៈសារដែលលោកអ្នកបានទទួល ព្រោះជនខិលខូចអាចបន្លំធ្វើជាបុគ្គលិករបស់ក្រុមហ៊ុនដើម្បីទាមទារលេខសម្ងាត់ ដែលអាចឱ្យពួកគេចូលទៅក្នុងគណនីទាំងនោះ៕

May be an image of text

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia