ក្រពើ Cute! ឃើញគេស៊ែរលើហ្វេសប៊ុកព្រោងព្រាត តោះមកស្គាល់ម្ចាស់ស្នាដៃ Sticker រូបក្រពើកំពុងល្បី
Sakada Techie
FEBRUARY 2 2022
នវានុវត្តន៍
2.6 K views
1 min read

ថ្មីៗនេះរូបក្រពើគួរឱ្យស្រឡាញ់មួយត្រូវបានគេយកទៅប្រើប្រាស់ជាច្រើន មិនថាក្នុងខមិនលេងសើច ឬ ប្រើប្រាស់ក្នុងការរចនា Poster ធ្វើ Marketing ទាញមនុស្សនោះទេ។

បើយោងតាមឈ្មោះកញ្ចប់ Sticker មានរូបក្រពើនេះផ្ទាល់ ត្រូវបានអ្នកបង្កើតដាក់ឈ្មោះថា Kukuxumusu ដោយវាជាឈ្មោះក្រុមហ៊ុនមួយរកស៊ីលក់របស់អនុស្សាវរីយ៍និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនដូចជាអាវយឺត ស្បែកជើង ដបទឹក ស្រោមជើង កម្រាលពូកនិងសម្ភារៈសព្វមុខទៀត។

បើសិនអ្នកទាំងអស់គ្នាចូលគេហទំព័ររបស់ Kukuxumusu ផ្ទាល់នឹងឃើញថាមានលំដាប់នៃផលិតផលរបស់គាត់ច្រើនមែនទែន។

យើងអាចមើលឃើញថា ព្រោះតែ Sticker បែប Cute Cute របស់គាត់នេះធ្វើឱ្យមនុស្សជាច្រើនប្រើប្រាស់ Sticker នេះយ៉ាងទូលំទូលាយ នរណាក៏ឃើញនរណាក៏ស្គាល់ ជាពិសេសយុវវ័យតែម្ដង។

ហើយអ្នកដែលមានសិទ្ធក្នុងការប្រើប្រាស់ Sticker នោះដោយស្របច្បាប់ក្នុងការធ្វើពាណិជ្ជកម្មរកស៊ី មានតែក្រុមហ៊ុន Kukuxumusuតែមួយគត់ ជាហេតុជួយឱ្យគាត់លក់ផលិតផល ដែលមាន Sticker នេះ អាចនឹងចាប់ភ្នែករបស់អតិថិជនច្រើន។

ទាញត្រឡប់មកវិញសម្រាប់អ្នករកស៊ី មិនគួរភ្លេចឬមើលរំលងស្នាដៃនៃការរចនាឡើយ ព្រោះការរចនានេះនឹងជួយទាញយីហោអ្នកឱ្យឡើងមួយចំណែកធំដែរ។

ហើយអ្នកធ្វើទីផ្សារឌីជីថលក៏អាចយកអ្វីដែលកំពុងល្បីនេះទាញជាប្រយោជន៍សម្រាប់ផេក អតិថិជន ឬ អាជីវកម្មអ្នកប្រកបដោយសីលធម៌បានដែរ។

សម្រាប់អ្នកចង់ ដឹងពីក្រុមហ៊ុននេះសូមចូលទៅកាន់វេបសាយ៖ https://kukuxumusu.com/en/

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia