ស្នាដៃនិស្សិតអនុបណ្ឌិតខ្មែរ លោក តាំង ហៀងឡេង ច្នៃបង្កើតនូវបច្ចេកវិទ្យា AI ច្របាច់ជាមួយនឹងហ្គេមអុកខ្មែរ យកទៅចូលរួមកម្មវិធីប្រកួតប្រជែងគំនិត ច្នៃប្រឌិតនៅប្រទេសរុស្ស៊ី ទទួលបានមេដៃមាស និង ពានរង្វាន់ពិសេស។
យោងតាមការបង្ហោះពីផេកផ្លូវការរបស់ ដេប៉ាតឺម៉ង់ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៃសាកលវិទ្យាល័យន័រតុន បានឱ្យដឹងថា លោក តាំង ហៀងឡេង បានច្នៃល្បែកអុកចត្រង្គរបស់ខ្មែរយើងបញ្ចូល ជាមួយនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ចេញជាហ្គេមអនឡាញមួយឈ្មោះថារ Artificial Intelligence: Khmer Okk Game។
សម្រាប់ល្បែង អុក ឬ ចត្រង្គនេះ ជាល្បែងមានពីបុរាណកាលរបស់ខ្មែរយើង ដែលអ្នកលេងតម្រូវឱ្យប្រើប្រាស់បញ្ញា យុទ្ធសាស្ត្រដើម្បីយកឈ្នះគូរប្រកួតប្រជែង ជាមួយនឹងការផ្សំបញ្ចូលនឹង AI នេះ នឹងអនុញ្ញាតឱ្យអ្នកលេងទទួលបទពិសោធន៍ថ្មីបន្ថែមទៀត ជាមួយគូរប្រជែងស្មានមិនត្រូវ។