កាលពីថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Nio បានចូលទីផ្សារនៅឥណ្ឌូនេស៊ី ដើម្បីក្តោបឳកាសក្នុងការពង្រីកមហិច្ឆតាវាយលុកទីផ្សារនៅអាស៊ីឲ្យបានឆាប់រហ័សជាងក្រុមហ៊ុនផ្សេង ។ មិនត្រឹមតែប៉ុណ្ណោះ Nio ក៏ចាប់កំពុងចាប់យកទីផ្សារផ្តៅរបស់ ឥណ្ឌូនេស៊ី ដែលមានច្រើនជាងគេរហូតដល់ ៨០ ភាគរយ នៃការនាំចេញទូទាំងពិភពលោក ។
បើយោងតាមប្រភពព័ត៌មានរបស់ NiKKEI Asia ក្រុមហ៊ុន Nio បានយកវល្មិផ្តៅ មកកែច្នៃជាគ្រឿងបរិក្ខារក្នុងរថយន្តអគ្គិសនីកំពូលរបស់ Nio គឺ ET7 sedan ស៊េរីថ្មីរបស់ខ្លូន ដែលមានលក្ខណ:ដ៏ពិសេស អាគុយដែលអាចបើកបរចំងាយអតិបរមា ១០០០ គីឡូម៉ែត្រឯណោះ ។ ទាំងនេះជាហេតុធ្វើឲ្យ Nio សម្រេចចិត្តញែកខ្លួនទៅទីផ្សារឥណ្ឌូនេសី ហើយក៏មានគម្រោងការរៀបចំបើកឆាក ប្រកួតប្រជែងជាមួយនឹង រថយន្តអគ្គិសនី Model S របស់ Tasla ថែមទៀតផង ។
បន្ថែមពីនេះ Nio បានរកឃើញនូវសម្ភារ: ១៤ បំណែកនៅក្នុងកាប៊ីនរថយន្ត ដែលអាចយកផ្តៅច្នៃ ដើម្បីរំលេចនូវសោភណ្ឌភាពរបស់រថយន្តឲ្យកាន់តែស្អាត និងកាន់តែទំនើបទាន់សម័យជាងមុន ។
គូសបញ្ជាក់ផងដែរថា តាមរបាយការណ៍របស់ អង្គការអន្តរជាតិ (INBAR) បានប៉ាន់ប្រមាណថា ពាណិជ្ជកម្មសាកលនៃផលិតផលផ្តៅមានតម្លៃប្រហែល ៣៦៣លានដុល្លារ កាលពីឆ្នាំ ២០១៩ ។ ក៏ប៉ុន្តែ មកទល់ពេលនេះ លោក Charlotte King ជាអ្នកឯកទេសផ្នែកទំនាក់ទំនង INBAR បានឲ្យដឹងថា « ទីផ្សារ ផ្តៅ ទំនងជាមានតម្លៃប្រហែលជា ៦ ពាន់លានដុល្លារ » ។
លើសពីនេះ ចំពោះ ការប្រមូលផល ផ្តៅឆៅ ឬផ្តៅមិនទានបានកែច្នៃ ដែលបានលក្ខណ: ស្របច្បាប់ ក្នុងប្រទេស ឥណ្ឌូនេស៊ី មានការកើនឡើងកាលពីក្នុងឆ្នាំ២០១៩ ពី ១៣៦០ តោន រហូតដល់ ៩១,៤២៤ តោន ក្នុងពីឆ្នាំ ២០២១ នេះបើយោងតាមក្រសួងបរិស្ថាន និង ព្រៃឈើនៅឥណ្ឌូនេស៊ី ៕
ប្រភព៖ NiKKEI Asia
អត្ថបទដោយ៖ ព្រឹម ភក្ដី (Fb : Pheakdey Prem , Telegram : 0102720222 )