បញ្ហាដ៏គួរឱ្យធុញទ្រាន់បំផុតនៅពេលធ្វើដំណើរទៅណាមកណានោះ គឺការស្ទុះផ្លូវ ហើយនៅពេលស្ទះម្ដងៗគ្រប់គ្នាតែងតែរកផ្លូវវាងដើម្បីគេចពីការកកស្ទះ ប៉ុន្ដែជួនកាលស៊យចេញពីផ្លូវស្ទុះមួយសង្ឃឹមថាផុតកម្មហើយ តែបែរជាចូលទៅផ្លូវថ្មីស្ទះខ្លាំងជាងមុនទៀត ដែលធ្វើឱ្យខូចអារម្មណ៍ ខាតពេលវេលា និងខាតការងារជាច្រើន។
ដើម្បីជាដំណោះស្រាយសម្រាប់បញ្ហានេះ Technology Cambodia នឹងបង្ហាញ របៀបប្រើ Google Maps ក្នុងការឆែកមើលផ្លូវណាកំពុងស្ទះ ដែលវាអាចជួយឱ្យអ្នកជិះវាងផ្លូវទាំងនោះបាន តាមជំនហ៊ាននីមួយៗដូចខាងក្រោម៖
ជំហានទី១៖ បើកម្មវិធី Google Maps ក្នុងទូរស័ព្ទដៃ ហើយចុចរូបជ្រុងៗ នៅជ្រុងខាងលើស្នាំដៃ
ជំហានទី២៖ រើយកពាក្យថា «Traffic»
ជំហ៊ានទី៣៖ អ្នកនឹងឃើញពណ៌ទាំង ៤ បង្ហាញស្ថានភាពផ្លូវ៖
- ពណ៌បៃតង បង្ហាញថាផ្លូវគ្មានការកកស្ទះ
- ពណ៌ទឹកក្រូច មានន័យថា ផ្លូវនោះមានចរាចរណ៍ច្រើនគួរសម
- ពណ៌ក្រម មានន័យថាផ្លូវនោះកំពុងស្ទះ
- ពណ៌ក្រហមដិត ឬឈាមជ្រូក មានន័យថា ផ្លូវនោះកំពុងតែកកស្ទះខ្លាំង។
ជំហ៊ានទី៤៖ សូមប្រិយមិត្តជួយទៅចុច like ហ្វេសប៊ុកផេក Technology Cambodia ម្នាក់មួយផង ដើម្បីជាកម្លាំងចិត្តសម្រាប់ក្រុមការងាររបស់យើងក្នុងការផលិតមាតិការជុំវិញបច្ចេកវិទ្យាល្អៗជាច្រើនទៀត។
អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ (FB: Navasiri Morm; Telegram: 0966034563)