មិនបង្អង់យូរ! Honda ប្រញ៉ាប់វ៉ៃចេញ ឡានអគ្គិសនី ២ ម៉ូដែល អាចរត់ជាង 500 km តម្លៃក៏ធូរថ្ងៃ គុណភាពក៏ល្អហួស
Pheakdey Prem
MAY 1 2022
យានយន្ត
521 views
2 mins read

បន្ទាប់​ពីបោះ​ទុន​រាប់ពានលា​នដុល្លារ​រួ​ច​មកឥឡូ​វ​ ក្រុមហ៊ុន​ដែលបានសហការគ្នាជាមួយនឹងHonda នៅប្រទេសចិនសម្រេចបាន​រថយន្តអគ្គិសនី ២ ម៉ូដែលថែម​ទៀត​ ​ដែលមានសមត្ថភាពខ្លាំង អាចបើកប​រក្នុង​ចម្ងាយ​ ៥១០ គីឡូវមែត្រ​ គ្រាន់តែសាកថ្ម​តែម្តងគត់ ។​

បើ​យោង​តាម​គេហទំព័រក្រៅស្រុក​មួយ​បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ GAC Honda ប្រ​ចាំនៅប្រទេសចិនបានចុះ​កិច្ចសហការ​ជាមួយរោងចក្រ​ផលិត​រថយន្ត​ដ៏ធំរបស់ក្រុមហ៊ុន​ Dongfeng ក្នុងការផលិត​រថយន្ត​អគ្គិសនី ។

កាលពី​ពេលថ្មីៗនេះ​ ពួកគេ​ក៏សម្រេច​បាន​ជោគជ័យនៃ​ រថយន្ត​អគ្គិសនី ២ ម៉ូដែលទើបតែចេញមកថ្មី​ថ្មោង​ នោះគឺ​ e:NS1 និង​ e:NP1  ដោយបានប្រកាសចេញលក់នៅថ្ងៃទី ២៦ ខែមេសា​ ឆ្នាំ ២០២២ កន្លងទៅនេះ ដោយក្នុងតម្លៃចាប់ពី​ ២៦៧០០ ដុល្លារ​ ទៅ​ ៣៣២៣០ ដុល្លារ ។​

​យោង​តាមប្រភពដដែលបាន​និយាយទៀត​ថា​ ចំពោះរថយន្ត​អគ្គិសនិ ២ ម៉ូដែល​នេះ​ត្រូវបាន​ក្រុមបំពាក់នូវកម្លាំងម៉ាស៊ីន​ស្រដៀងគ្នានោះទេ​ ពោលគឺ​វាស្ថិ​តនៅក្នុងគ្រួសារស៊េរី N តែមួយ​ ដោយបានដាក់បញ្ចូលកម្លាំងម៉ូទ័រ​មាននៅ ផ្នែកខាង​មុខ 150W និង​កម្លាំងបង្វិលជុំ​ 310Nm ព្រមទាំង​​ភ្ជាប់មកជាមួយនឹង​ថ្ម​លីចូម-អ៊ីយ៉ុង​ Ternary ចំនួន​ 68.8 Kwh  ដែល​អាចធ្វើឲ្យរថយន្ត​រត់លើផ្លូវរាបស្មើ​ក្នុងចម្ងាយ 317 mile ឬ​ 510 Km  ហើយក៏បានទទួលស្គាល់ពី​អង្គរការត្រួតពិនិត្យគុណភាបយានយន្តរបស់ CLTC នៅប្រទេសចិន​ទៀតផង​ ។

ចំណែកផ្នែ​កខាងក្នុង​វិញម្តងក្រុមហ៊ុន​ Honda បានសម្រេចចិត្ត​បំពាក់អេក្រង់ LCD  ​ឲ្យធំបន្តិច​ងាយស្រួលមើលកុងទ័រដ៏ស្រស់ស្អាតទំហំ​ 10.25 inch និង​អេក្រង់ចំកណ្ដាល​ទំហំ​ 15.1 inch រួមបញ្ចូលជាមួយ​នឹងប្រព័ន្ធ e:N OS ដែល​អាចភ្ជាប់ជាមួយនឹង​​​ កាមេរ៉ា​សុវត្ថិភាពត្រូតពិនិត្យអ្នកបើកបរ DMC ( Driver Monitoring Camera) ដែល​មាន​សមត្ថភាពឆ្លាតវៃ​ វិភាគឃើញនូវ​ទិដ្ឋភាពគ្រោះ​ថ្នាក់ដែលអាចកើតមាន នៅពេល​អ្នកបើកបរមិនមានការប្រុងប្រយ័ត្នអ្វីមួយ នោះឧបករណ៍​នឹងបញ្ចូលទៅអេក្រង់​ដើម្បី​ប្រកាសព័ត៌មានដែលវាបានឃើញ​ ។

គូសបញ្ជាក់​ផងដែរ ថារថយន្តអគ្គីសនីទាំង២ ម៉ូដែល​នេះ​កំពុងតែដាក់លក់បច្ចុប្បន្នតែប្រទេសចិន​តែប៉ុណ្ណោះ  ប៉ុន្តែនៅថ្ងៃខាងមុខ ក្រុមហ៊ុន​នឹងធ្វើការពង្រីក​ខ្សែសង្វាក់ឲ្យកាន់តែច្រើនដើម្បីវាយលុបទីផ្សារនៅអឺរ៉ុប ក៏ដូចជាទីផ្សារនៅអាស៊ីផងដែរ ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia