Google ធ្វើសង្គ្រាមប្រយោលនឹងរុស្ស៊ី? បើកភ្នែកអវកាស ថតសកម្មភាពរុស្ស៊ីដាក់លើ Maps ទាំងអស់
Sakada Techie
APRIL 20 2022
នវានុវត្តន៍
2.1 K views
1 min read

ថ្មីៗនេះកម្មវិធីមើលផែនទី Google Maps ត្រូវបានគេរាយការណ៍ថា បានបើកបង្ហាញបន្ទាយទ័ពរុស្ស៊ីឱ្យទ័ពអ៊ុយក្រែន និងសាធារណៈជនតាមប្រទេសមួយចំនួនឱ្យមើលឃើញរូបភាពថតដោយផ្កាយរណប ដោយឃើញទាំងព្រលានយន្តហោះចំនួនយន្តហោះ រថក្រោះ បន្ទាយទាហានបានយ៉ាងច្បាស់ៗ ដែលកន្លងទៅរូបភាពអស់ទាំងនោះសុទ្ធតែត្រូវបាំងបិតដោយ Google Maps នោះ។

កន្លងទៅ Google តែងតែធ្វើរូបឱ្យព្រិលនៅពេលប៉ះចំកន្លែងណាដែលជាកន្លែងប៉ះពាល់ដល់ឯកជនភាព ឬបន្ទាយទាហាន និង កន្លែងសំខាន់ៗជាច្រើន ដើម្បរក្សាការសម្ងាត់និង កាត់បន្ថយការមិនពេញចិត្តពីបណ្ដារដ្ឋណាមួយ សូម្បីតែបន្ទាយទ័ពអាមេរិករាប់រយបន្ទាយក៏ត្រូវបានដាក់ឱ្យព្រិលតែម្ដង។

ទំនងជា Google ឈប់ពីរុស្ស៊ីនិងចង់ជួយអ៊ុយក្រែនផងនោះ Google ក៏ចាប់ផ្ដើមដករូបព្រិលចេញ ជំនួសដោយរូបច្បាស់ៗតែម្ដង សឹងតែអាចរាប់ដឹងថាចំនួនសព្វាវុធដែលរុស្ស៊ីដាក់នៅកន្លែងណា ហើយមានប៉ុន្មានទៀតផង នេះបើតាមគណនី Twitter របស់ក្រសួងការពារជាតិអ៊ុយក្រែន។

យ៉ាងណាក៏ដោយក្រោយ Tweet ដែលបង្ហោះទៅមានគេមើលឃើញច្រើនពេក Google បានធ្វើការបដិសេធថាខ្លួនមិនបានផ្លាស់ប្ដូរអ្វីលើរូបបន្ទាយទ័ពរុស្ស៊ី។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia