កាន់តែសាហាវ! Freepik ចេញមុខងារ AI ថ្មី បង្កើតរូប កែរូប កាត់រូប បានមួយកំផ្លេ
Makara Rin
JUNE 13 2024
គន្លឹះល្អៗ
453 views
1 min read

Freepik ឥឡូវមិនមែនដូចមុនដែលគ្រាន់តែជាកន្លែងសម្រាប់ទាញយក Stock Videos ឬក៏ Asset អីផ្សេងៗទេ តែឥឡូវនេះគេបញ្ចូល AI ពេញបឹបហើយ បង្កើតរូបភាព ឬក៏ Design ផ្សេងៗបានមួយកំផ្លេ។ ហើយថ្មីៗនេះឃើញ Freepik ទើបតែបញ្ចេញ Tool AI ថ្មីបន្ថែមទៀត ដែលវាកាន់តែសាហាវជាងមុនទៀត។ 

សម្រាប់ AI Tool នៅក្នុង Freepik បច្ចុប្បន្ន ដូចទាំងអស់គ្នាដឹងហើយ សម្រាប់អាខោន Free គឺអាចប្រើបាន Tool មួយចំនួនដូចជា៖ 

  • AI Image generator 
  • Reimagine 
  • Remove background…
  • ហើយអ្វីដែលខ្ញុំថាវាកាន់តែសាហាវនោះគឺ គេបានបញ្ចេញ Tool មួយហៅថា Retouchដែលតួនាទីរបស់វាគឺ 

    • Remove, Edit and Adjust

    Sample Image

    មានន័យថា ពេលដែលយើងបង្កើតរូបមកបានហើយ ចេញពី AI Image Generator គឺយើងអាចច្នៃបន្ថែមទៀតនៅលើរូបមួយនោះបានភ្លាមៗ Realtime ពោលគឺប្រសិនបើយើងបង្កើតបានរូប Portrait មួយ ហើយយើងចង់បន្ថែម Element អីមួយនៅលើរូបមួយនោះបន្ថែមទៀតក៏បាន

    • ដូចជាថែមវ៉ែនតា 
    • ប្តូរខោអាវ
    • ប្តូរម៉ូតសក់
    • ប្តូរពណ៌
    • កែទម្រង់នៃរូបនោះជាដើម

    ដូច្នេះយើងអាចធ្វើបានភ្លាមៗតែម្តង ដោយពេលប្តូរ Element មួយៗគឺតាមរយៈកាបញ្ចូល Prompt បើយើងចង់បានអ្វីយើងគ្រាន់តែបញ្ចូលទៅគឺវាអាចបង្កើតឲ្យបានហើយ។

    គូសបញ្ជាក់ផងដែរថា សម្រាប់ឥឡូវ Tool Retouch គឺគេដាក់ឲ្យប្រើប្រាស់សម្រាប់អ្នកប្រើ Freepik Premium ដូច្នេះអ្នកទាំងអស់គ្នាអាចសាកចូលទៅប្រើបាន។ 

    អត្ថបទដោយ៖ រិន​ មករា

     

    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2024 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia