នៅលើស្មាតហ្វូនបច្ចុប្បន្នគេបានបំពាក់មកជាមួយនឹងមុខងារយ៉ាងច្រើនដើម្បីជួយសម្រួលដល់ការងារប្រចាំថ្ងៃឲ្យកាន់តែលឿនជាងមុន ជាពិសេសមុខងារ AI ដែលវាអាចជួយយើងបានច្រើនឆ្លើយតបបានរហ័សតាមតម្រូវការ។ ប៉ុន្តែ បើទោះបីជាយ៉ាងណាក៏ដោយ នៅមានអេបមួយដែលអាចឲ្យយើងប្រើប្រាស់មុខងារជាច្រើនក្នុងការជួយសម្រួលការងារចាំបាច់ប្រចាំថ្ងៃ ដោយពុំត្រូវការចូលទៅប្រើនៅលើវេបក៏បានដែរ។
ចំពោះអេបនោះមានឈ្មោះថា Tooly ដែលអ្នកទាំងអស់គ្នាអាចទាញយកចេញពី Play Store បាន។ ហើយចំពោះមុខងារដែលមាននៅក្នុងអេបមួយនេះគឺមានច្រើន ជាពិសេសទាក់ទងជាមួយនឹងការងារចាំបាច់ប្រចាំថ្ងៃដូចជា ការច្នៃរូបភាព ការសរសេរ បង្កើតជា QR Code ជាដើម។
ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺវាមានមុខងារ Calculation Tools ដោយវាដើរតួរជាម៉ាស៊ីនគិតលេខផង ប៉ុន្តែចំពោះការគិតលេខនេះ មិនមែនគ្រាន់តែជាការគិតធម្មតានោះទេពោលគឺវាអាចគណនា ចំនួន គណនា% និងអាចគណនាជាខ្នាតផ្សេងៗបាន រួមជាមួយនឹងមុខងារ Convert ដែលយើងអាច Convert បានសឹងគ្រប់ទម្រង់តែម្តង។
ក្រៅពីនេះអ្នកទាំងអស់គ្នាក៏អាច ប្រើមុខងារផ្សេងៗជាច្រើនទៀតក៏បានដែរ ដែលវាមាននៅក្នុងអេប Tooly នេះ ហើយអ្នកទាំងអស់គ្នាអាចចូលទៅមើលលម្អិតក្នុងមុខងារនីមួយៗបាន។
អត្ថបទដោយ៖ រិន មករា