នេះជាមុខងារ AI នៅក្នុង iOS 18 ដែល Apple គិតថាឡូយ តែអ្នកប្រើ Android ឃើញហើយអាចនិយាយផ្លែផ្កា
Makara Rin
JUNE 12 2024
អេឡិចត្រូនិក
160 views
2 mins read

ឃើញ Apple បញ្ចេញ AI ថ្មីខំតែអស្មានតែ iPhone ខ្ញុំបានប្រើដែ មានអីស្ពៃម៉ង ប៉ុន្តែសម្រាប់ AI ថ្មីនេះគឺមានចំណុចប្លែកច្រើនគួរសម គ្រាន់តែថាចំណុចខ្លះក៏ដដែលពី​ Android ដែរ​ រីឯចំណុចខ្លះទៀតក៏ថ្មី ព្រោះ Apple បានចាប់ដៃជាមួយនឹង Open AI ដាក់បញ្ចូល ChatGPT ឲ្យប្រើតាមចិត្តតែម្តង

សម្រាប់ AI ដែល Apple បានបញ្ចេញនៅក្នុង iOS 18 គឺគេហៅវាថា Apple Intelligence ប៉ុន្តែប្រើបានតែ ២ម៉ូដែលចុងក្រោយទេគឺ iPhone 15 Pro និង iPhone 15 Pro Max.

Siri

ចំពោះមុខងារដែល Apple Update ធំបំផុតនៅក្នុង Apple Intelligence នេះគឺ Siri ដែលគេហៅវាថា New Era for Siri ដោយសារតែគេបានបញ្ចូលវាជាមួយនឹង ChatGPT ដូច្នេះបានន័យថាឥឡូវនេះវាអាច ឆ្លើយសំណួររបស់យើងបានឆ្លាតជាងមុន ធម្មជាតិជាងមុន យល់ពីអ្វីដែលយើងចង់សួរបានល្អជាងមុន ត្រង់ចំណុចនេះបានន័យថាវាយល់ពីបរិបទដែលយើងចង់សួរវាដែលគេហៅវាថា Personal Context  

មិនត្រឹមតែប៉ុណ្ណឹងទេ ប្រសិនបើយើងអត់ដឹងឬក៏អត់ចេះពីការកំណត់អ្វីមួយនៅក្នុងទូរស័ព្ទរបស់យើង ក៏យើងអាចសួរវាបានដែរ ដែលវាប្រាប់ពីរបៀបធ្វើ ឬក៏ Instruction នៅក្នុងហ្នឹងច្បាស់ៗតែម្តង។

Siri

សម្រាប់ការប្រើប្រាស់ជាមួយនឹង ChatGPT វិញគឺយើងអាចប្រើជាមួយនឹង Siri ផ្ទាល់តែម្តងមិនបាច់ទៅណាឆ្ងាយទេដោយវានឹងបញ្ជូនសំណួររបស់យើងទៅកាន ChatGPT ហើyសម្រាប់ការប្រើក៏មិនចាំបាច់ត្រូវមានណនីអីដែរ  តែបើអ្នកមានគណនី Premium ស្រាប់គឺអាចប្រើតាមធម្មតា។ 

លើសពីនេះទៅទៀត បើនិយាយទាក់ទងទៅជាមួយនឹងប្រភេទ Generative AI វិញវាមាន៖

Image Playground

    • វាអាចបង្កើត Sticker តាមការបញ្ចូល Prompt 
    • វាអាចបំប្លែងរូបខ្លួនឯងទៅជា Sticker តាមស្តាយដែលយើងចង់បាន

Image Play Ground

Image Wand 

    • អាចបំប្លែងពីគំនូរដែលយើងគូរដោយដៃទៅជារូបច្បាស់តាមស្តាយដែលយើងចង់បានជាមួយនឹងការបញ្ចូល Prompt ដូចគ្នា
    • ហើយវាក៏អាចធ្វើការលុប Object ដែលរំខានចោលចេញពីផ្ទៃរូបភាពរបស់

យើងដែរ ហើយមុខងារមួយនេះខ្ញុំគិតថាអ្នកប្រើ Android ប្រាកដជាកំពុងតែសើចហើយ ព្រោះគេបានប្រើយូរហើយ

Image Wand

Genmoji 

    • អាចបង្កើត Emoji ដោយខ្លួនឯង ចង់បានម៉ូតអ្វី ស្តាយអ្វី គ្រាន់តែបញ្ចូល Prompt គឺយើងអាចបង្កើតបានហើយ 

Genmoji

ដូច្នេះទាំងអស់នេះគឺជាមុខងារដែលមាននៅក្នុង AI ថ្មីរបស់ Apple គឺ Apple Intelligence សម្រាប់ប្រិយមិត្តទាំងអស់គ្នាវិញយល់យ៉ាងណាដែ?

អត្ថបទដោយ៖ រិន​ មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia