ជានិស្ស័យ! Elon ផ្សងជួបមុខបុរសចិនម្នាក់ ដែលកំពុងល្បីលើ TikTok ថាមានមុខមាត់ស្រដៀងលោក
ផែន ផាន់ណា
MAY 12 2022
អាជីវកម្ម 4.0
5.6 K views
2 mins read

មួយរយៈចុងក្រោយនេះ នៅលើបណ្ដាញសង្គម TikTok ក្នុងប្រទេសចិន កំពុងផ្ទុះការចាប់អារមណ៍ខ្លាំង បន្ទាប់ពីលេចចេញនូវវត្តមានបុរសជនជាតិចិនម្នាក់ ដែលមានទម្រង់មុខ រាងរៅ កម្ពស់ និងរបៀបស្លៀកពាក់ដូចគ្នាបេះដាក់ទៅនឹងកំពូលមហាសេដ្ឋីលោក Elon Musk។ បុរសរូបនេះមានឈ្មោះ Ma Yilong ដែលបច្ចុប្បន្នលោកកំពុងរស់នៅក្នុងខេត្ត Hebei ភាគខាងជើងនៃប្រទេសចិន។

An Elon Musk lookalike has generated hundreds of thousands of followers because of his appearance. Photo: SCMP composite

រឿងរ៉ាវបុរសចិនរូបនេះ បានលេចឮទៅដល់កំពូលមហាសេដ្ឋី Elon Musk ផ្ទាល់ នឹងបានធ្វើឱ្យលោកភ្ញាក់ផ្ដើលបន្ទាប់ពីបានឃើញព័ត៌មាននេះ។ យ៉ាងណាមិញ កាលពីថ្ងៃច័ន្ទទី ០៩ ខែឧសភា ឆ្នាំ២០២២ នេះ លោក Elon Musk បាននិយាយដែរថា “ខ្ញុំចង់ជួបមុខបុរសម្នាក់នេះ ប្រសិនបើគាត់មានពិត”។ លោកបានថ្លែងបែបនេះ ក្រោយពីមានអ្នកប្រើ Twitter ម្នាក់ បានបង្ហោះរូបភាពរួមគ្នារវាងលោក Elon Musk និង Ma Yilong កាលពីពេលកន្លងទៅ នេះបើយោងតាមការចុះផ្សាយរបស់ scmp។

Ma Yilong posted a video of himself drinking Coca-Cola after Musk joked that he wanted to buy the company. Photo: Weibo

មិនទុកយូរនាំតែផ្អូមទេ គ្រាន់តែទទួលបានដំណឹងថា Elon Musk ពិត ចង់ជួបមុខភ្លាម លោក Ma Yilong ឯណោះវិញ ក៏បានបង្ហោះវីដេអូខ្លីមួយ ដែលសម្លែងនូវកាយវិការអង្គុយផឹកភេសជ្ជៈកូកាកូឡាមួយដបក្រោមម្លប់ឈើ រួចបោះពាក្យមួយឃ្លាថា “ខ្ញុំនៅទីនេះ ហើយខ្ញុំក៏ចង់ជួបមុខ Elon ពិតដែរ” លោកគឺជាវីរៈបុរសរបស់ខ្ញុំ។

Meet 'Yi Long Musk' Elon Musk's Lookalike in China! See Pics and Video of  Asian Man Dubbed as Doppelganger of Tesla CEO - Fresh Headline

បច្ចុប្បន្ន TikTok របស់ Ma Yilong មានចំនួនអ្នក Follow រហូតដល់ជាង២សែននាក់ ហើយលោកតែងតែផុសវីដេអូជាប្រចាំ។ ហើយជាធម្មតាលោកតែងតែព្យាយាមនិយាយភាសាអង់គ្លេសដែរ ប៉ុន្តែមិនសូវបានល្អទេ គឺលោកចេះតឹងតែ Hello Everyone ដែលមានន័យថា សួស្ដីអ្នកទាំងអស់គ្នា។

គូសបញ្ជាក់ថា​ សារឆ្លើយឆ្លងរវាងកំពូលមហាសេដ្ឋី Elon Musk នេះ អាចជាការទាក់ទាញចាប់ចំណាប់អារម្មណ៍ ឬជាការធ្វើទីផ្សាររបស់លោកប៉ុណ្ណោះ ព្រោះកន្លងមក Elon តែងតែធ្វើរឿងរ៉ាវប្លែកៗមួយចំនួន ដើម្បីទាក់ទាញឱ្យគេចាប់ស្គាល់ពីផលិតផលរបស់លោកកាន់តែច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ៕

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia