បន្ទាប់ពីឡើងកាន់កាប់ Twitter ទាំងស្រុងហើយ ពេលនេះ Elon Musk ចាប់ផ្ដើមស្វែងរកចំណូលចេញពីបណ្ដាញសង្គមមួយនេះ ខណៈលោកទើបនឹងឡើងដំណែងទាំងស្រុងកាលពីពេលថ្មីៗកន្លង។ បើយោងតាមការចេញផ្សាយរបស់កាសែត BBC បានឱ្យដឹងថា Elon Musk តម្រូវឱ្យអ្នកប្រើ Twitter ដែលចង់បានគ្រីសពណ៌ខៀវ ឬ Blue Tick តម្រូវឱ្យចង់លុយប្រចាំខែ ៨ដុល្លារសិន ទើបមានសិទ្ធិប្រើ។
សម្រាប់បច្ចុប្បន្ននេះ គ្រីសពណ៌ខៀវ ឬ Blue Tick ដែលមាននៅចំពីមុខឈ្មោះ មុន Elon Musk ឡើងកាន់កាប់ Twitter គឺដាក់ឱ្យប្រើហ្វ្រីៗ តាមរយៈការបំពេញលក្ខខណ្ឌផ្សេងៗ ប៉ុន្តែចាប់ពីពេកនេះទៅលែងហ្វ្រីៗទៀតហើយ។ ឥឡូវនេះ Elon Musk បានឡើងកាន់កាប់ទាំងស្រុង ព្រមទាំងបញ្ឈប់បុគ្គលិកតំណែងធំៗចេញជាបន្តបន្ទាប់ ដោយជំនួសមកវិញនូវបុគ្គលិកមកពីក្រុមហ៊ុន Tesla ជំនួសវិញ។ យ៉ាងណាមិញ សម្រាប់ការតម្រូវឱ្យបង់លុយទិញសញ្ញាគ្រីសពណ៌ខៀវនេះ ក៏ទទួលរងការរិះគន់មិនតិចដែរ ព្រោះអាចធ្វើឱ្យគណនីដែលក្លែងបន្លំ អាចបន្លំប្រើសញ្ញានេះបានដូច គណនីម្ចាស់ដើម។
គូសបញ្ជាក់ថាកន្លងមក Twitter បានដាក់ឱ្យប្រើសញ្ញាគ្រីសពណ៌ខៀវនេះ ចាប់តាំងពីឆ្នាំ២០០៩ សម្រាប់ការផ្ទៀងផ្ទាត់គណនីពិតឬក្លែងក្លាយ ដោយក្នុងនោះសម្រាប់អ្នកចង់បានសញ្ញាគ្រីសពណ៌ខៀវនេះ គឺត្រូវផ្ញើលិខិតស្នើសុំទើបបាន ទោះបីជាមិនគិតកម្រៃក៏ដោយ៕
អត្ថបទដោយ៖ ផែន ផាន់ណា