ជុំវិញរឿងប្តឹងផ្តល់ទឹកប្រាក់ ៤៤ពាន់លានដុល្លារ ដែលលោក Elon Musk បានទិញបណ្តាញសង្គម Twitter នៅមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ ប៉ុន្តែមហាសេដ្ឋីលេខ១ លើពិភពលោកមួយនេះ បែរជាមករៀបគម្រោងសាងសង់ព្រលានយន្តហោះផ្ទាល់ខ្លួនមួយថ្មីទៀត ដែលត្រូវចំណាយទឹកប្រាក់រាប់រយលានដុល្លារ នៅរដ្ឋតិចសាស់ ។
បើយោងតាមការផ្សាយចេញពីការសែន entrepreneur បានឲ្យដឹងថា លោក Elon Musk ដូចជាត្រៀមខ្លួនរួចរាល់ហើយជាមួយការសម្រចចិត្តសាងសង់ព្រលានយន្តហោះផ្ទាល់ខ្លួន នៅក្នុងរដ្ឋតិចសាស់ ដោយសារតែគាត់ ត្រូវឲ្យជិះយន្តហោះចុះឡើងទៅធ្វើការជាច្រើនកន្លែងដូចជាក្រុមហ៊ុនអវកាស SpaceX និងរថភ្លើងក្រោមដី The Boring Company ដូច្នេះហើយ ទើប លោក Elon Musk បានប្តូរនូវទីស្នាក់កណ្ដាល ពីរដ្ឋ Silicon Valley ទៅរដ្ឋ Texa នៅខែធ្នូរ ចុងឆ្នាំ២០២២ ។
គួរបញ្ជាក់ផងដែរ ការសាងសង់ព្រលានយន្តហោះឯកជនផ្ទាល់របស់ លោក Elon Musk មិនទាន់បានអនុញ្ញាតពី FFA (Federal Aviation Administration) របស់សហរដ្ឋអាមេរិក នៅឡើយទេ ៕
អត្ថបទដោយ៖ ព្រឹម ភក្តី