ជំនាញត្រូវប៉ាន់! គ្រូអាយធីចិត្តល្អណែនាំផ្លូវ សម្រាប់អ្នកចង់រៀនជំនាញបច្ចេកវិទ្យាឌីជីថល ដែលក្រសួងអំពាវនាវ
ផែន ផាន់ណា
OCTOBER 23 2022
នវានុវត្តន៍
2 K views
2 mins read

ថ្មីៗនេះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បាន អំពាវនាវដល់សិស្សានុសិស្សដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ ឬជាប់ថ្នាក់ទី១២ គួរពិចារណាចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធ ដើម្បីមានឱកាសទទួលបានប្រាក់ចំណូលខ្ពស់ និងជួយដល់ចក្ខុវិស័យសេដ្ឋកិច្ចនិងសង្គមឌីជីថលរបស់រដ្ឋាភិបាល។

ជាមួយការអំពាវនាវឱ្យរៀនមុខវិជ្ជាបច្ចេកវិទ្យាឌីជីថលនេះដែរ ក្រុមការងារ Technology Cambodia បានសួរនាំអំពីតម្រូវការ និងផ្លូវត្រូវរៀនខ្លះៗពីលោកគ្រូអាយធីចិត្តល្អ ស្ថាបនិកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញ ETEC Center ដើម្បីត្រាយផ្លូវបន្តិចបន្តួចសម្រាប់អ្នកចង់ចាប់ជំនាញបច្ចេកវិទ្យាឌីជីថល ដើរឱ្យត្រូវគន្លង។

312027994 842303853850805 2404649669991524619 N

បើតាមការផ្ដល់បទសម្ភាសន៍ជាមួយក្រុមការងារយើង លោកគ្រូអាយធីចិត្តល្អ បានឱ្យដឹងថា “បើនិយាយពីជំនាញបច្ចេកវិទ្យាឌីជីថល បច្ចុប្បន្នអ្នកដែលរៀនចប់ ភាគច្រើនទទួលបានប្រាក់កម្រៃខ្ពស់ ចេញពីជំនាញមួយនេះ ទោះបីជាធ្វើការឱ្យស្ថាប័នឯកជន រដ្ឋ ឬធ្វើការងារ Freelance ខ្លួនឯងក៏ដោយ។ និយាយដល់ចំណុចនេះ គ្រូចង់ឱ្យសិស្សដែលមានបំណងចង់ចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល ត្រូវតែស្គាល់ពីនិយមន័យ អ្វីទៅដែលហៅថាបច្ចេកវិទ្យាឌីជីថលសិន! បច្ចេកវិទ្យាឌីជីថល (Digital Technology) ជាធម្យោបាយដែលត្រូវបានគេប្រើប្រាស់ ការបម្រើ ឬតភ្ជាប់ទៅកាន់ប្រទេសនៅក្នុងតំបន់ និងជុំវិញពិភពលោក តាមបែបបច្ចេកវិទ្យាព័ត៌មាន និងប្រើសម្រាប់ដោះស្រាយបញ្ហាផ្សេងៗ។

Charities Urged to Engage With Digital Technology - PBA

សព្វថ្ងៃនៅកម្ពុជាយើងមានបច្ចេកវិទ្យាឌីជីថលរួចស្រេចហើយដែរ ដូចជា៖ ទូរស័ព្ទវៃឆ្លាត (Smart Phone), ការប្រើប្រាស់រ៉ូបូត (Robotics) ,  បច្ចេកវិទ្យាក្លោដ (Cloud Computing) ,បញ្ញាសិប្បនិមិត្ត(AI), បច្ចេកវិទ្យាប្លុកឆេន (Block Chain) និងអ៊ីនធើណេត (Internet Of Things)  ជាដើម។ ដូច្នេះហើយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកទឹកចិត្តឱ្យប្អូនសិស្សានុសិស្សដែលប្រឡងជាប់ថ្នាក់ទី១២ខាងមុខនេះ គួរចាប់យកជំនាញខាងលើ ឧទាហរណ៍ជាក់ស្ដែងដូចជាការសរសេរកូដបង្កើតកម្មវិធីកុំព្យូទ័រ ឬទូរស័ព្ទដៃ, ការធ្វើប្រូក្រាមសម្រាប់បញ្ជារ៉ូបូត, ការយល់ដឹងបច្ចេកវិទ្យាក្លោដ សម្រាប់គ្រប់គ្រងទិន្នន័យឬ Data ធំៗ, ជំនាញប្លុកឆេន ដែលពិភពលោកទាំងមូលកំពុងផ្ដោតសំខាន់ខ្លាំង និងជំនាញគ្រប់គ្រងអ៊ីនធើណេតជាដើម ខណៈជំនាញឬមុខវិជ្ជាដែលបានរៀបរាប់ខាងលើនេះ សុទ្ធតែចាប់ចូលទៅក្នុងបច្ចេកវិទ្យាឌីជីថល ដែលក្រសួងបានអំពាវនាវកន្លងមក។”

7 Reasons to Hire a Coder for your Business in 2022 | Turing

លោកគ្រូបានបន្តទៀតថា៖ សព្វថ្ងៃនេះបើនិយាយទៅ ទាំងការងារបច្ចុប្បន្ន និងទៅអនាគតពិតជាត្រូវការចំាបាច់ដោយសារបច្ចេកវិទ្យាឌីជីថលនេះ ទំាងស្ថាបត្ររដ្ធ, ឯកជន ដូចជាក្រុមហ៊ុន, ធនាគា, អង្គការ, រោងចក្រ។ល។ អាចរកប្រាក់ចំណូលបានច្រើន ព្រមទាំងមានតម្រូវការច្រើន។ អ៊ីចឹងក្នុងនាមជាគ្រូបង្រៀន គ្រូសុំផ្តំាផ្ញើរជូនប្អូនៗថា បើដាក់ចិត្តចាប់យកជំនាញទំាងនេះ ឬស្រលាញ់ហើយ សូមតំាងចិត្តឱ្យខ្ពស់, អត់ធ្មត់, មានគោលដៅច្បាស់លាស់  និង ពង្រឹងខ្លួនពីគ្រឹះឆ្នាំទី ១ទៅ ទើបអាចជោគជ័យលើជំនាញមួយនេះ៕

Android TV device management: a single solution for all stakeholders -  tbtech

អត្ថបទដោយ៖ ផែន ផាន់ណា

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia