ច្រើនដូចគ្នា! ចំនួនអ្នកប្រើ Facbook និង TikTok នៅក្នុងប្រទេសកម្ពុជាយើង
ផែន ផាន់ណា
JUNE 30 2023
ឌីជីថល
4.3 K views
1 min read

កម្មវិធី Facebook និង TikTok ត្រូវបានប្រជាជនខ្មែរប្រើប្រាស់រាប់លាននាក់ ដោយក្នុងនោះពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនអ្នកប្រើផ្លេតហ្វមទាំងពីរ នៅតែបន្តកើនឡើងខ្លាំង។ បើផ្លេតហ្វមទាំងពីរនេះ ល្បីល្បាយក្នុងសង្គមខ្មែរដូច្នេះ តើកម្មវិធីនីមួយៗ មានប្រជាជនខ្មែរប៉ុន្មាននាក់ កំពុងប្រើ?

Hero Image.fill.size 1248x702.v1647433511

ចាប់ផ្ដើមដំបូងដោយកម្មវិធី Facebook បើយោងតាមទិន្នន័យពីគេហទំព័រ napoleoncat.com បានឱ្យដឹងថា គិតត្រឹមខែឧសភា ឆ្នាំ២០២៣ កន្លង ចំនួនអ្នកប្រើប្រាស់កម្មវិធី Facebook មានចំនួន 13 575 700 នាក់ ក្នុងប្រទេសកម្ពុជា ដែលស្មើនឹង 77.4% នៃប្រជាជនសរុប។ ក្នុងនោះដែរមាន 54.4% ហើយដេលជាបុរស និងក្រុមមនុស្សដែលប្រើធំបំផុតគឺមានអាយុចន្លោះពី 25-34 ឆ្នាំ។

Facebook 190514 470x470

ដោយឡែកចំពោះកម្មវិធី TikTok វិញ បើយោងតាមទិន្នន័យនៅលើគេហទំព័រ oosga.com បានឱ្យដឹងថា ចំនួនអ្នកប្រើកម្មវិថី TikTok នៅក្នុងប្រទេសកម្ពុជា គឺមានសរុបចំនួន ៧.៤លាននាក់ គិតត្រឹមខែមករា ឆ្នាំ២០២៣នេះ។ សម្រាប់ចំនួននាក់ប្រើនេះដែរ គឺមានចំនួននៃមនុស្សស្រី 53.5% និងមនុស្សប្រុសមានចំនួន 46.5%។

107089484 Gettyimages 1241770681 Rafapress 06072022 01580

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia