សម្រាប់បងប្អូនដែលកំពុងលក់អនឡាញគឺពិតជាត្រូវការមកហើយនូវមុខងារពិសេសៗ នៅក្នុង Telegram សម្រាប់បង្ករភាពងាយស្រួលទៅដល់ការលក់ក៏ដូចជាបង្កើនការលក់បានមួយកម្រិតផងដែរ។ ហើយខាងក្រោមនេះអ្នកនឹងបានដឹងអំពី របៀបក្នុងការបង្កើតប៊ូតុង Bot ឡូយៗសម្រាប់ភ្ជាប់ទៅកាន់បណ្តាញសង្គមផ្សេងៗដែលអ្នកចង់បាន។
ជំហ៊ានដំបូងបងប្អូនត្រូវតែមានគណនី Telegram មួយដើម្បីអាចបង្កើក្រុមក៏ដូចជាឆាណែលបានហើយបងប្អូនអាចអនុវត្តតាមវិធីនេះ
- ស្វែងរកពាក្យថា BotFather
- ចុចពីលើវារួចចុចពាក្យ Start
- ជំហ៊ានទី2
- បន្ទាប់ពីចុច Start ត្រូវបង្កើត Bot ថ្មីមួយដោយចុចពាក្យ /newbot
- ហើយដាក់ឈ្មោះនិង Username លើ Bot ដែលចង់បង្កើត
- Copy API ទុកដើម្បីយកទៅប្រើប្រាស់បន្តទៀត
- រួចចុច Start ទៅលើ Bot ថ្មីដែលយើងបានបង្កើត
- ជំហ៊ានទី3
- ស្វែងរកពាក្យថា Nashra Bot Maker
- ចុចពាក្យ Start
- យកពាក្យ Create Another Bot
- Paste API ដែលបាន Copy ចូល
- ជំហ៊ានទី4
- ក្នុងដំណាក់កាលនេះត្រូវចូលទៅកាន់ Bot ដែលបង្កើតរួច ហើយធ្វើតាមរូបខាងក្រោម
ហើយខាងក្រោមនេះលទ្ធផលជាមួយនឹងទម្រង់មួយចំនួននៃការបង្កើត ប៊ូតុង Bot Telegram។ បន្ទាប់ពីបង្កើតរួចរាល់ហើយអ្នកទាំងអស់គ្នាអាចចែករំលែកទៅកាន់គ្រុបធំឬទៅកាន់ឆាណែលក៏បាន។
អត្ថបទដោយ៖ រិន មករា