ចេះ Excel ច្បាស់បានប្រាក់ខែច្រើន! តោះមកឆានែលយូធូប២ បង្រៀនលម្អិតពីកម្មវិធី Excel ជាភាសាខ្មែរហ្វ្រី
ផែន ផាន់ណា
JANUARY 14 2024
ស្ទីម - STEAM
6.5 K views
1 min read

អ្នកដែលបានចាប់ផ្ដើមចូលរៀនកុំព្យូទ័រនៅសាលាដំបូងៗ ច្បាស់ជាបានស្គាល់កម្មវិធី Excel ច្បាស់ហើយ អំពីសារ:សំខាន់ និងមុខងារពិសេសៗរបស់វា។ កម្មវិធីនេះត្រូវបានគេប្រើប្រាស់នៅជុំវិញពិភពលោក ដើម្បីរៀបចំទិន្នន័យ ការគណនា និងទៅលើប្រភេទការងារដូចជាគណនេយ្យជាដើម។ អ្វីដែលពិសេសនោះ ភាគច្រើនដែលអ្នកចេះប្រើកម្មវិធី Excel ច្បាស់ គឺតែងទទួលបានប្រាក់ចំណូលច្រើនជាងអ្នកមិនទាន់ចេះច្បាស់។ អាស្រ័យហេតុនេះ ប្រសិនបើលោកអ្នកចង់ចេះកម្មវីធីល្អនេះឱ្យច្បាស់ យើងសូមណែនាំឆានែលយូធូបខ្មែរទាំង៣ ដែលបង្រៀមលម្អិតពី Microsoft Excel នេះ៖

នេះគឺជាឆានែលយូធូបមួយ ដែលមានប្រមូលផ្ដុំមេរៀន Excel ជាច្រើន សម្រាប់អ្នកមិនចេះសោះ ក៏អាចចាប់ផ្ដើមចូលរៀនបាន។ អ្វីដែលពិសេសនោះ លោកគ្រូដែលបង្រៀននៅក្នុងឆានែលនេះ គឺបានរៀបចំមេរៀលល្អៗ និងពន្យល់ពីរូបមន្តនៅក្នុង Excel បានយ៉ាងលម្អិត ងាយស្រួលរៀន និងងាយចាប់បាន។

Capture.jpgចច

២. VANNAK Designer

ឆានែលយូធូបមួយនេះ ក៏ប្រមូលផ្ដុំទៅដោយមេរៀន Microsoft Excel តាំងពីវគ្គមួយ រហូតដល់វគ្គបញ្ចប់ផងដែរ ដោយនៅតាមវីដេអូនីមួយៗ គឺបង្រៀនជាភាសាខ្មែរ និងការពន្យល់ច្បាស់ៗ ងាយយល់ អំពីរូបមន្ត ការប្រើប្រាស់មុខងារផ្សេងៗទៀត។ សម្រាប់អ្នកចង់រៀនអាចចាប់ផ្ដើមពីឥឡូវនេះបាន។
ថថដ

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia