ធ្វើជីនិងថ្នាំធម្មជាតិទុកប្រើខ្លួនឯង លោក លី គឹមស៊ុយ ដាំស្វាយចន្ទី១ហិកតាចាយទុនតែ៤០០ដុល្លារ ឲ្យផលដល់២.៣តោន
ផែន ផាន់ណា
NOVEMBER 30 2023
អាជីវកម្ម 4.0
202 views
2 mins read

ការកើនឡើងតម្លៃជីគីមីពីមួយឆ្នាំទៅមួយឆ្នាំរហូតឡើងដល់ជិត២០ ម៉ឺនរៀលក្នុង មួយការ៉ុង ធ្វើឲ្យប្រជាកសិករដាំដុះស្វាយចន្ទីប្រឈមនឹងបញ្ហាកើនឡើងថ្លៃដើមផលិតខ្ពស់ ស្ទើតែគ្មានផលចំណេញ។ កត្តាចម្បងមួយទៀតដែលជំរុញឲ្យប្រជាកសិករមួយចំនួនសម្រេចចិត្តកាប់ដើមស្វាយចន្ទីចោលនោះគឺ បច្ចេកទេសថែទាំនិងបញ្ហាបម្រែបម្រួលអាកាសធាតុ។ ទន្ទឹមនឹងបញ្ហាទាំងនេះ ទោះស្វាយចន្ទីជាដំណាំសក្ដានុពលក៏ដោយ ក៏កសិករមួយចំនួននូវតែសម្រេចចិត្ដបោះបង់របរមួយនេះ។

ដោយស្វាយចន្ទីជាដំណាំគោលនៅក្នុងតំបន់ លោក លី គឹមស៊ុយ ម្ចាស់ចំការស្វាយចន្ទីទំហំ១៩ហិកតា ដែលមានទីតាំងស្ថិតនៅភូមិនិម្មិត ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។ លោកមិនចុះចាញ់ជាមួយបញ្ហាទាំងអស់ខាងលើនោះទេ។ ម្ចាស់ចម្ការស្វាយចន្ទីគំរូរូបនេះបាន ប្ដេជ្ញាចិត្តផ្លាស់ប្ដូររបៀបធ្វើ ខណៈជីគីមីឡើងថ្លៃ រូបលោកបានងាកមកធ្វើកសិកម្មដាំដុះស្វាយចន្ទីដោយប្រើប្រាស់ជីទឹកនិងថ្នាំធម្មជាតិផលិតដោយខ្លួនឯងវិញ ចាយទុនតិច មិនប៉ះពាល់សុខភាព ហើយទិន្នផលក៏ខ្ពស់។

Photo 2023 12 01 05 52 57

337364730 977770003381461 681499817101026148 N

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងកម្មវិធីទស្សនកិច្ចព័ត៌មាន និងទស្សនកិច្ចសិក្សា របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហភាពអឺរ៉ុប អំពីខ្សែច្រវាក់​​​ផលិតកម្ម​​​​ស្វាយចន្ទីនៅកម្ពុជា លោក លី គឹមស៊ុយ បានឲ្យដឹងថា ដើមឡើយលោកបានអនុវត្ដការធ្វើកសិកម្មដោយអាស្រ័យលើការប្រើប្រាស់ជីគីមី និងធ្វើកសិកម្មដោយខ្វះចំណេះដឹងបច្ចេកទេស តែពីមួយឆ្នាំទៅមួយឆ្នាំផលចំណេញដែលលោកទទួលបានចាប់ផ្ដើមធ្លាក់ចុះជាលំដាប់ ដោយហេតុថាថ្លៃដើមខ្ពស់ព្រោះជីកាន់តែឡើងថ្លៃ មួយវិញទៀតចន្ទីជាដំណាំដែលងាយរងគ្រោះដោយសារកត្ដាបម្រែបម្រួលអាកាសធាតុ ជំងឺនិងពពួកសត្វល្អិតផ្សេង។ រហូតលោកបានចូលរួមជាមួយអង្គការ GIZ ក្រោមគម្រោង CRAS ដោយខាងគម្រោងមានបុគ្គលិកជំនាញបច្ចេកទេសខាងស្វាយចន្ទីបានជួយបណ្ដុះបណ្ដាល ទើបលោកបានផ្លាស់ប្ដូររបៀបធ្វើពីការប្រើប្រាស់ជីគីមី មកផលិតជី និងថ្នាំ ដោយខ្លួនឯង។ មួយវិញទៀតខាងបុគ្គលិកជំនាញរបស់គម្រោង CRAS បានផ្ដល់ការណែនាំនិងធ្វើការយ៉ាងជិតស្និតជាមួយលោក រហូតដល់អាចដឹងពីបច្ចេកទេសគ្រប់គ្រងសត្វល្អិតទៅតាមរដូវ ការចេះធ្វើជី ថ្នាំសម្លាប់សត្វលល្អិតដោយចាយលុយតិចតែប្រើបានច្រើន ការថែទាំនិងតែងមែកចន្ទី និងសម្អាតទីធ្លាក្រោមដើមឲ្យស្រឡះល្អទើបមិនសូវមានជំងឹនិងមេរោគ។ល។ 

337545524 742873477331470 196520166205608631 N

លោក លី គីមស៊ុយ បានបន្ដទៀតថា ចំណេះដឹងដែលលោកទទួលបានទាំងអស់នេះហើយ ដែលបានស្រោចស្រង់ចម្ការស្វាយចន្ទីដែលធ្លាប់ទទួលបានផលត្រឹម ១តោនទៅ ១តោនកន្លះក្នុងមួយហិកតា អាចកើនទិន្នផលដល់២.៣តោន ទៅ ២.៥តោន ក្នុងមួយហិកតា។ ស្របពេលដែលទិន្នផលគ្រាប់ស្វាយចន្ទីកើនឡើងខ្ពស់ ការចំណាយលើថ្លៃដើមបែបជាកាន់តែថយចុះ ដោយក្នុងមួយហិកតា សរុបការចំណាយទាំងអស់ក្នុងមួយរដូវគឺត្រឹមតែ ១លាន៤០ម៉ឺនរៀល ទៅ ១លាន៥០ម៉ឺនរៀលប៉ុណ្ណោះ។ ចំណែកឯផលចំណេញដែលទទួលបានក្រោយទូទាត់ការចំណាយអស់ហើយ គឺចំណេញប្រមាណខ្ទង់ជាង ៦លានរៀលក្នុងមួយហិកតា។

Photo 2023 12 01 05 52 57 (3)

337545524 742873477331470 196520166205608631 N

គួរបញ្ជាក់ផងដែរថា លោក លី គឹមស៊ុយ ទទួលបានការបណ្តុះបណ្តាលផ្នែកបច្ចេកទេស និងជំនាញ សម្របសម្រួល ដើម្បីផ្សព្វផ្សាយបន្តពីគម្រោងCRAS។ អនុវត្តការធ្វើកសិកម្មឆ្លាតវៃ នៅចម្ការរបស់គាត់។ ហើយរូបលោកក៏ដើរតួជាអ្នកផ្សព្វផ្សាយ និង បណ្តុះបណ្តាលបច្ចេកទេសដល់កសិករក្នុងឃុំ តាមរយះការសម្របសម្រួលក្នុងការបង្កើតចម្ការបង្ហាញ និងបណ្ដុះបណ្ដាលកសិករ ក្នុងការអនុវត្តកសិកម្មធន់នឹងអាកាសធាតុសម្រាប់ កែ ផលិតកម្មដំណាំស្វាយចន្ទី។ ជាលទ្ធផលក្នុងឆ្នាំ២០២២-២០២៣ លោក លី គឹមស៊ុយ បានបង្កើតចម្ការបង្ហាញចំនួន ៥ និងបណ្តុះបណ្តាលកសិករបាន ២៥០ នាក់ មកពី ៥ ភូមិ នៃឃុំទីពោ ឃុំ កកោះ ឃុំក្រយា លីផលិតកម្មដំណាំស្វាយចន្ទី និងដំឡូងមី៕

337400647 1258025435152431 4033723667424850123 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia