​នេះជា​​​​ឡាន​​ទាំង​ ៣​ម៉ូដែល​​ កំពុង​មាន​លក់​នៅ​ខ្មែរ ស៊ី​សាំង​តិចសម្បើម​​​ណាស់​ ​ឡាន​អគ្គិសនី​​ល្មម​​​ៗ សុំ​ខ្មាស​ ​​​​
Pheakdey Prem
MAY 15 2023
យានយន្ត
1.2 K views
2 mins read

បច្ចុប្បន្ន​នេះ​​ ​​ឡាន​អគ្គិសនី​​កំពុង​តែ​ល្បី​​ផ្ទុះ​ការ​គាំទ្រ​ច្រើន​មែន​ទែន​ ជុំវិញ​ពិភពលោក​ ​​​​​ដោយ​សារ​តែពពួក​ឡាន​​​​​អគ្គិសនី​​ សំចៃ​​សន្សំ​ថាមពល​​​​ខ្លាំង​លើ​ការ​ប្រើប្រាស់​ជាពិសេស​អ្នក​រស់​នៅក្នុង​ទីក្រុង​​ ដោយ​ឡែក​​បងប្អូន​​មួយ​ចំនួន​ ប្រហែល​បាន​​មើល​រំលង​នូវ​​ រថយន្ត​​ទាំង ៣​ម៉ូដែល​​ ដែល​កំពុង​តែ​​ដាក់​លក់​នៅខ្មែរ​ ​​​​​​​​ស៊ី​សាំង​តិច​​​​ ហើយ​​​​តម្លៃ​​ក៏ធូរ​​ថ្លៃ​​ទៀត​។​​

​​ខាងក្រោម​នេះ​​ ជា​​រថយន្ត​​​​​​ម៉ាស៊ីន​​​សាំង​ ​​​​​​​​ដែលតម្លៃ​​​​​​​​​សមរម្យ​​​ ​​​​​​​អាច​ឲ្យ​​សមត្ថភាព​​ប្រជាជន​ខ្មែរ​​​យើង​​ទិញ​ទៅ​ប្រើ​ប្រាស់​​​បាន​ ​​​​មួយ​វិញ​ទៀត​​​ ជួយ​សន្សំ​សំចៃ​​​​​ ស៊ី​សាំង​តិច​ផងដែរ​។​

1. ​Kia Picato

100658060 2641776689435124 5011548723520471040 N

Kia  Picanto ជា​រថយន្ត​​មួយ​​​ដែលស្ថិត​ក្នុង​ចំណោម​រថយន្ត​ស៊ី​សាំង​តិច​​ ​​​​​​ដោយ Picanto អាច​​​​នឹង​​ស៊ី​​សាំង​​​​​​ខ្ទង់​ ៤ ទៅ ៥​លីត្រ​​ ប៉ុណ្ណោះ​ សម្រាប់​ចម្ងាយ​​​​​​​​ ១០០គ.ម ​ដំបូង។​​​​​ ​​​​​​​រថយន្ត​​នេះ​ជាប្រភេទ​​ Hatchback  ៤កៅ​អី ​​​​​​​លក្ខណ:គ្រួសារ​​ ​​​​​​​​តែម្តង​​​​ សម្រាប់​​​​​សំណុំ​​ម៉ាស៊ីន​​​​រថយន្ត​នេះវិញ​​ ​ត្រូវ​បាន​បំពាក់​មក​ជាមួយនឹង​​ ​​ម៉ាស៊ីន 1.0L មាន​​ស៊ី​ឡាំង​ ៣​ និងប្រើ​​ប្រអប់​​លេខ​អូតូ។​ សម្រាប់​​​តម្លៃ​​​​​របស់​ Kia Picanto លក់​នៅ​ស្រុក​ខ្មែរ​ គឺ​ជាង​ ២ម៉ឺន​ដុល្លារ​​។

2. Toyota Prius

10812221990001

សម្រាប់​​ Toyota Prius ​​​គឺ​ជា​​​បងធំ​​គេ​ហើយ​​​​​​សម្រាប់​​ស្រុក​ខ្មែរ​ ​​​​ហើយ​ចាប់ពី​​​ស៊េរី​​ឆ្នាំ ២០១០ ឡើង​ទៅ​​​​ គឺ​គុណភាព​ល្អ​ ​ទៅ​លើ​កម្រិត​ស៊ី​សាំង​​ ​​​ចន្លោះ​ពី​ ៤ ទៅ​ ៥ ​លីត្រ ក្នុង​ ១០០គ.ម​ ​តាម​​​​​​​​​​​​​ស្ថាន​ភាព​ជាក់​ស្តែង​​នៃ​ការ​បើក​​បរ​​ និង​ស្ថាន​ភាព​ផ្លូវ​​ផងដែរ។ ​​​​សម្រាប់​តម្លៃ​​​​​​​​ទី​ផ្សារ​បច្ចុប្បន្ន​ Toyota Prius ចាប់​ពី​​ ០១០ ឡើងទៅ​អាច​ខ្ទង់​ជាង ២ម៉ឹន​​ដុល្លារ​​ ​​​​​​​ចំពោះ​​ឡាន​ក្រដាសពន

3. Ford Eco Sport

Ford Trip 1030x687

​Ford Eco Sport ជា​ឡាន​​​​​​​​​ប្រភេទ​ City Car ​​​​​​​ហើយ​ក៏​ជា​ឡាន​​​​​សន្សំ​សំ​ចៃ​​ខ្ពស់​​​​​​មួយ​ម៉ូដែល​​​​ ​​​ដែល​​​​ប្រជាជន​ខ្មែរ​ពេញ​និយម​ជិះ​ច្រើន​​​​​​ ជាពិសេស​​នៅ​រស់​នៅ​ក្នុង​ទី​ក្រុង​​តែម្តង​ ​​​ឃើញ​ថា​មាន​ការ​ចរាចរណ៍​​​​ក្នុង​ទី​ក្រុង​​ភ្នំពេញ​​​​​​​។​ ​​​​​​​EcoSport ជា​ទូទៅ​​​​​​ ​​​​​ ទៅលើ​កម្រិត​ស៊ី​សាំង​ អាច​​ខ្ទង់​ចន្លោះ​ពី​ ៤ ទៅ​ ៦លីត្រ​​ទៅ​តាម​ស្ថាន​ភាព​​ផ្លូវ​ ​​​ប៉ុន្តែ​​ឡាន​នេះ​មានមុខ​ងារ​ Eco Mode​ ដូច្នេះ​​ទោះ​ជាផ្លូវ​ស្ទះ​​​​​ ​ក៏កម្រិត​​ស៊ី​​សាំង​មិន​ឡើង​ខ្លាំង​ដែរ​។​ ​​​​​ចំណែក​​ឯ​តម្លៃ​​វិញ​ ​ត្រូវបាន​ដាក់​លក់​​​​​​​ជាង ២ម៉ឺន​ដុល្លារ​​ ​​​​សម្រាប់​ទីផ្សារ​ស្រុក​ខ្មែរ​​។ ​

​​ដូច្នេះ​​ប្រ​សិន​បងប្អូន​ចង់​បាន​​ព័ត៌មាន​កាន់​តែ​ច្បាស់​​​​​អាច​ទាក់​ទង​​​​តាម​រយ:​​ផេក​ក្រុម​ហ៊ុន​នីមួយ​ៗ​ នៅ​ខាងលើ​បាន​​ ​​​​​៕

​អត្ថបទ៖ ព្រឹម​ ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia