អបអរផង! បបែលទឹកសាបធំជាងគេលើលោក រកឃើញនៅកម្ពុជា បានបំបែកឯតទគ្គកម្មពិភពលោកហើយ
ផែន ផាន់ណា
JUNE 27 2022
ស្ទីម - STEAM
395 views
1 min read

ត្រីបបែលទឹកសាបទង្ងន់ប្រមាណ ៣០០គីឡូក្រាម និងមានប្រវែងជិត៤ម៉ែត្រ ដែលបានរកឃើញនៅតាមដងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែងនៃប្រទេសកម្ពុជា ពេលនេះត្រូវបាន Guinness World Records ដាក់ចូលទៅក្នុងកំណត់ត្រាបំបែកឯតទគ្គកម្មពិភពលោកជាផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Guinness World Records ផ្ទាល់ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។

largest-freshwater-fish-stingray-cambodia-2

Before she was released, Boramy was fitted with an acoustic tag to gather never-before-gleaned data about this enigmatic species

នៅក្នុងកំណត់ត្រាបំបែកឯតទគ្គកម្មពិភពលោកនេះ គេបានចាប់ទុកត្រីបបែលយក្សទឹកសាប ឈ្មោះបូណ៌មី គឺជាប្រភេទពូជត្រីកម្រ និងជិតផុតពូជ។ បើទោះបីជាបបែលទឹកសាបនេះ ត្រូវបានរកឃើញដោយប្រជានេសាទនៅក្នុងខេត្តស្ទឹងត្រែងក្ដី ប៉ុន្តែការពិនិត្យ និងវាសវែង ក៏មានការចូលរួមពីក្រុមអ្នកជំនាញអន្តរជាតិ (ក្រុមអច្ឆរិយៈនៃទន្លេមេគង្គ) ដោយសហការជាមួយរដ្ឋបាលជលផលកម្ពុជាផងដែរ។

largest-freshwater-fish-specimen-header

សរុបមក៖ ត្រីបបែលបូណ៌មី ដែលរកឃើញក្នុងប្រទេសកម្ពុជាយើង ពេលនេះត្រូវបានគេដាក់ចូលជាប្រភេទត្រីដែលជិតផុតពូជ​ និងជាត្រីដែលអស្ចារ្យមួយនៅលើផែនដី ដោយសូម្បីតែអ្នកវិទ្យាសាស្ត្រក៏មានការភ្ញាក់ផ្អើលខ្លាំងណាស់ដែរ ពេលបានឃើញវត្តមានរបស់ត្រីនេះដំបូង។ គួរជម្រាបផងដែរ ពេលចាប់បានបបែលនេះ កាលពីពាក់កណ្ដាលខែមិថុនាកន្លងទៅ ក្រុមអ្នកជំនាញរបស់ អច្ឆរិយៈទន្លេមេគង្គ ក៏បានភ្ជាក់នូវសេនស័រជាប់កន្ទុយរបស់វា ដើម្បីចង់ដឹងថា តើត្រីបបែលដ៏កម្រនេះ មានការបម្លាស់ទី និងរស់នៅដូចម្ដេចខ្លះផងដែរ។

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia