តោះ Mention ហៅដៃគូ! ស៊ីហ្គេមឆ្នាំនេះ កម្ពុជាត្រូវការអ្នកស្ម័គ្រចិត្ត 7000នាក់ នេះជាលក្ខខណ្ឌនិងរបៀបចុះឈ្មោះ
ផែន ផាន់ណា
FEBRUARY 2 2023
គន្លឹះល្អៗ
5.5 K views
2 mins read

គណៈកម្មការស្ម័គ្រចិត្ត នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ បានប្រកាសស្វែងរក អ្នកស្ម័គ្រចិត្តប្រមាណ ៧,០០០នាក់ គណៈកម្មការបានបើកទូលាយជូនដល់សាធារណជនចូលរួម ព្រមទាំងផ្ដល់នូវ ៥០កន្លែងដល់អ្នកស្ម័គ្រចិត្តជាជនជាតិបរទេស។ លើសពីនេះក៏ត្រូវការអ្នកស្ម័គ្រចិត្ត នៅខេត្តសៀមរាប ចំនួន ១០០នាក់ ខេត្តព្រះសីហនុ ចំនួន ១០០នាក់ ខេត្តកែប ៥០នាក់ និងខេត្តកំពត ៥០នាក់។

thumbnail

* ការចូលរួមស្ម័គ្រចិត្ត៖

អ្នកស្ម័គ្រចិត្តត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម:

- អាយុចាប់ពី ១៨ឆ្នាំឡើងទៅ (គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣)

- មានពេលវេលាគ្រប់គ្រាន់

- មានសុខភាពល្អ ដើម្បីបំពេញការងារ

- មានឆន្ទៈ និងទំនួលខុសត្រូវខ្ពស់ក្នុងការងារ

- មានអាកប្បកិរិយាស្លូតបូត និងសុភាពរាបសា

- លើកទឹកចិត្តចំពោះជនមានពិការភាព គ្រូបង្វឹកកីឡា អតីតកីឡាករ កីឡាការិនី

- ចេះភាសាអង់គ្លេស (សម្រាប់អ្នកស្ម័គ្រជាអ្នកសម្របសម្រួល LO)

អ្នកស្ម័គ្រចិត្តត្រូវមានឯកសារតម្រូវ:

- រូបថត (ទំហំ ៤គុណ៦) អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន និងជីវប្រវត្តិសង្ខេប

- ឆ្លងកាត់ការចុះឈ្មោះតាមអនឡាញ (Online Registration) និងត្រូវឆ្លងកាត់កិច្ចសម្ភាសន៍ ព្រមទាំងចូលរួមវគ្គបណ្ដុះបណ្ដាលភារកិច្ចដែលអ្នកស្ម័គ្រចិត្តនឹងធ្វើពេលព្រឹត្តិការណ៍។

* វិធី និងដំណាក់កាលនៃការបំពេញពាក្យជាអ្នកស្ម័គ្រចិត្ត៖

បើកទទួលចុះឈ្មោះពីថ្ងៃទី០១ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ដោយចូលទៅកាន់ https://cambodia2023.com/km/volunteer-register

ការបំពេញពាក្យស្នើសុំត្រូវបានកំណត់ជា ៣ដំណាក់កាល ហើយបេក្ខភាពដែលបំពេញពាក្យស្នើសុំបានជោគជ័យ នឹងទទួលបានសារបញ្ជាក់នៅលើ Telegram ឬនៅលើ E-mail។

បន្ទាប់ពីត្រូវបានជ្រើសរើស បេក្ខជននឹងត្រូវឆ្លងកាត់សម្ភាសន៍ ស្របតាមស្ដង់ដាដាក់ពិន្ទុដែលកំណត់ (ចំនួន៦ផ្នែក) ដើម្បីធានានូវតម្លាភាព។ ចំពោះការងារដែលមានតម្រូវការជំនាញកម្រិតខ្ពស់ នឹងមានការចូលរួមសម្ភាសន៍ពីគណៈកម្មការជំនាញ។

* ការប្រកាសលទ្ធផល៖

បេក្ខជនដែលបានជាប់នឹងទទួលបានសារបញ្ជាក់ពីជោគជ័យក្នុងការក្លាយខ្លួនទៅជាអ្នកស្ម័គ្រចិត្ត សម្រាប់ព្រឹត្តិការណ៍កីឡា និងបន្តចូលរួមវគ្គបណ្ដុះបណ្ដាលដែលបានរៀបចំដោយគណៈកម្មការ តាមរយៈ Telegram និង E-mail។

* ការបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្ត៖

ការបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្ត ត្រូវបានបែងចែកជា ២កម្រិតរួមមាន៖ ១. កម្រិតថ្នាក់ដឹកនាណ និងជនបង្គោល។ ២. កម្រិតអ្នកស្ម័គ្រចិត្តទូទៅ។

កម្រិតថ្នាក់ដឹកនាំ និងជនបង្គោល មានរយៈពេល ៣ថ្ងៃ ស្មើនឹង ១៨ម៉ោង ខណៈកម្រិតអ្នកស្ម័គ្រចិត្តទូទៅ មានរយៈពេល ២ថ្ងៃ ស្មើនឹង ១៣ម៉ោងកន្លះ។

* អត្ថប្រយោជន៍អ្នកស្ម័គ្រចិត្តទទួលបាន៖

  • -អាវយឺត ចំនួន ២
  • -ខោ ចំនួន ២
  • -មួក ចំនួន ១
  • -កាតាប ចំនួន ១
  • -លិខិតថ្លែងអំណរគុណ
  • -ផ្គត់ផ្គង់អាហារ ដោយបានគិតគូរដល់បងប្អូនខ្មែរឥស្លាម និងអ្នកមានប្រតិកម្មអាហារផ្សេងៗ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia