ថ្មីៗនេះក្នុងបទសម្ភាសន៍ជាមួយនឹងសារព័ត៌មាន Brut ត្រូវបានគេទស្សនាយ៉ាងច្រើនលើបណ្ដាញសង្គម Tik Tok លោក Tim Cook បានលើកឡើងថា ការដូរសេរ៊ី iPhone រាល់ឆ្នាំជារឿងអស្ចារ្យណាស់។
លោកបានរៀបរាប់ថា៖ “ខ្ញុំគិតថាការដែលមាន iPhone ថ្មីមួយរៀងរាល់ឆ្នាំ សម្រាប់អ្នកចង់បានវានោះគឺជារឿងអស្ចារ្យ។ ហើយអ្វីដែលយើងធ្វើ អនុញ្ញាតឱ្យមនុស្សម្នាអាចទិញ iPhone ដោយប្ដូរទូរស័ព្ទចាស់របស់គេបាន (វៃដូរ)។”
នាយកប្រតិបត្តិវ័យ ៦២ ឆ្នាំរូបនេះ បានបញ្ជាក់ឱ្យដឹងពីទូរស័ព្ទដែលបានដូរជាមួយ Apple នោះថា បើទូរស័ព្ទនោះនៅដើរល្អ Apple នឹងធ្វើការលក់ចេញជាប្រភេទទូរស័ព្ទមួយតឹក ឬភាសាបច្ចេកទេសគេថា Refurbished។ ប៉ុន្តែប្រសិនបើទូរស័ព្ទនោះខូច Apple នឹងដោះគ្រឿង ហើយផ្គុំ iPhone ថ្មីចេញពីគ្រឿងចាស់ៗនោះ។