ខ្មែរធ្វើបាន! កូនខ្មែររៀនចប់ពីរ៉ុស្ស៊ី ចេះជំនាញរៀបចំរ៉ូបូតតាមកន្លែងផលិតនានា ទំនើបដូចនៅបរទេស
ផែន ផាន់ណា
DECEMBER 26 2022
យានយន្ត
1 K views
2 mins read

ផ្ដើមចេញពីក្ដីស្រឡាញ់ តាំងពីកុមារភាព លើផ្នែករ៉ូបូត យុវជនម្នាក់ដែលមានស្រុកកំណើតនៅក្នុងខេត្តសៀមរាប ឈ្មោះវឿន យង់អាន បានតស៊ូរៀននៅបរទេស ដើម្បីស្វែងរកចំណេះ ជំនាញ យកមកជួយស្រុកទេស​ ដែលកំពុងអភិវឌ្ឍន៍។ ឆ្លងកាត់ការសិក្សារបស់ពេល៧ឆ្នាំ នៅក្នុងប្រទេសរុស្ស៊ី លើផ្នែក Mechatronics Engineering នៃសាកលវិទ្យាល័យ Ufa State Aviation Technical លោកវឿង យង់អាន បានត្រឡប់មកកាន់ទឹកដីកំណើតរបស់ខ្លួន ជាមួយជំនាញរៀបចំម៉ាស៊ីនរ៉ូបូត ផ្គត់ផ្គង់ទៅឱ្យរោងចក្រ ឬកន្លែងឧស្សាហកម្មនានា។

Photo 2022 12 21 15 10 16

បច្ចុប្បន្ននេះលោក យង់អាន គឺជាគ្រូបង្រៀនមួយរូប នៅសាលាតិចណូ(ITC) ក្នុងរាជធានីភ្នំពេញ និងជាសហស្ថាបនិក ARM Robotic ដែលជា Start Up មួយ ជួយសិក្សា ជួសជុល និងផ្គត់ផ្គង់ម៉ាស៊ីនផ្សេងៗ សម្រាប់បម្រើឱ្យដំណើរការផលិតកម្ម ទាំងតូចទាំងធំទូទាំងប្រទេសកម្ពុជា។

ដោយបានដឹងពីជំនាញពិសេសរបស់លោកយង់អាន ក្រុមការងារចាបខៀវ បានស្កាត់ទៅជួយជជែកជាមួយលោកដោយផ្ទាល់នៅហាងការងារមួយកន្លែង ដើម្បីសួរនាំខ្លះៗពីការសិក្សា និងអាជីវកម្មរបស់លោកផ្ទាល់។

ថ្លែងប្រាប់ក្រុមការងារយើងដោយមិនរុញរា​ លោកគ្រូ យង់អាន បានឱ្យដឹងថា លោកគឺជាសិស្សដែលបញ្ចប់ការសិក្សាមកពីប្រទេសរុស្ស៊ីកាលពីពេលថ្មីៗនេះ ហើយបច្ចុប្បន្នលោកក៏មានអាជីព និងអាជីវកម្មផ្ទាល់ខ្លួនផងដែរ។ ក្រៅពីធ្វើជាគ្រូបង្រៀនផ្នែករ៉ូបូតនៅក្នុងសាលាណិចណូ លោកមានអាជីវកម្មមួយក្នុងដៃគឺ ARM Robotic ដែលផ្ដល់សេវាកម្មសិក្សា លើការរៀបចំខ្សែសង្វាក់ផលិតកម្មក្នុងរោងចក្រ ឬកន្លែងឧស្សាហកម្ម, ការដំឡើងម៉ាស៊ីនរ៉ូបូតសម្រួលដល់ការលើករបស់ធ្ងន់ៗ(រ៉ូបូត), ការវេចខ្ចប់ផលិតផល, និងការរៀបចំម៉ាស៊ីនផ្សេងៗតាមតម្រូវការរបស់អតិថិជន។់

Photo 2022 11 22 09 49 54

លោកបន្តថា នៅកម្ពុជាសព្វថ្ងៃ គឺមានតែការនាំចូលនូវម៉ាស៊ីនស្រាប់ៗពីបរទេស សម្រាប់បម្រើឱ្យការផលិតផល ប៉ុន្តែ ARM Robotic គឺជាកន្លែងដំបូងគេនៅកម្ពុជា ដែលម្ចាស់សិប្បកម្ម ឬម្ចាស់អាជីវកម្ម ប្រែក្លាយកន្លែងរបស់ខ្លួន ទៅជារោងចក្រ និងឧស្សាហកម្មធំបាន តាមរយៈការផ្គត់ផ្គង់ម៉ាស៊ីន (ប្រភេទរូប៉ូតដូចនៅក្នុងរូបខាងក្រោម) ដោយរៀបចំដោយកូនខ្មែររបស់យើងផ្ទាល់តែម្ដង។

Photo 2022 11 18 14 16 42

អ្វីដែលកាន់តែពិសេសនោះ សព្វថ្ងៃ ARM Robotic កំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់ម្ចាស់សិប្បកម្មនានាក្នុងប្រទេសកម្ពុជា។ ព្រោះ ARM Robotic អាចជួយឱ្យការផលិត និងការរៀបចំផលិតផលរបស់ពួកគេ ងាយស្រួល និងចំណេញពេលវេលាជាងមុន។ បើតាមការបញ្ជាប់បុរសរូបនេះ បានឱ្យដឹងទៀតថា ថ្មីៗនេះ ARM Robotic ទើបតែបញ្ចប់គម្រោងផ្សេងៗ ឱ្យខាងរោងចក្រជាច្រើន ទាំងនៅតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ ដូចជាដៃរ៉ូបូតលើការុងអង្គរ ម៉ាស៊ីនវេចខ្ចប់ផលិតផលផងដែរ។

44121388 1455572931242900 3438148834008498176 N

លោកបានបញ្ជាក់ថា សម្រាប់អ្នកដែលចង់ប្រែក្លាយអាជីវកម្មរបស់ខ្លួនពីសហគ្រាស ដែលផលិតដោយដៃ ទៅជាប្រភេទរោងចក្រ អាចទាក់ទងមក ARM Robotic ដើម្បីសិក្សាមុន ដើម្បីឈានទៅដល់ការដំឡើងម៉ាស៊ីនតាមតម្រូវការបាន តាមរយៈលេខទូរស័ព្ទ 0968111007៕

With Robot

35643169 1329073103892884 7805105850678247424 N

87495401 1895587833908072 517398668446269440 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia