ASUS Cambodia ពង្រឹងសេវាកម្មក្រោយការលក់ជាមួយ ASUS Perfect Warranty ព្រមទាំងជាមួយមជ្ឈមណ្ឌលសេវាកម្មផ្លូវការនៅភ្នំពេញ
Makara Rin
MAY 25 2025
PR
2 mins read

ភ្នំពេញ, កម្ពុជា, 25 ឧសភា 2025 – ASUS ដែលជាក្រុមហ៊ុនដឹកនាំផ្នែកបច្ចេកវិទ្យាពិភពលោកបានបើកដំណើរការផ្លូវការនៃ មជ្ឈមណ្ឌលសេវាកម្មផ្លូវការថ្មីមួយនៅក្នុងរាជធានីភ្នំពេញ ដើម្បីបំពេញសេវាកម្មជូនអតិថិជននៅកម្ពុជាដោយផ្តោតលើគុណភាព និងទំនុកចិត្ត។ មជ្ឈមណ្ឌលថ្មីនេះត្រូវបានបង្កើតឡើងសម្រាប់ផ្ដល់សេវាប្រកបដោយវិជ្ជាជីវៈសម្រាប់ផលិតផល ASUS ទាំងអស់រួមទាំងកុំព្យូទ័រយួរដៃ និងបរិក្ខារផ្សេងៗ។

2

ទីតាំងរបស់មជ្ឈមណ្ឌលសេវាកម្មថ្មីនេះ ត្រូវបានជ្រើសរើសដើម្បីផ្តល់ការងាយស្រួលក្នុងការធ្វើដំណើរនៅចំកណ្តាលទីក្រុងសម្រាប់អតិថិជនទាំងនៅក្នុងរាជធានីភ្នំពេញ និងតំបន់ជិតខាង។ ជាមួយនឹងជាងដែលមានការបណ្តុះបណ្តាលតាមស្តង់ដាររបស់ ASUS និងការផ្គត់ផ្គង់គ្រឿងបន្លាស់ដែលមានប្រភពពីរោងចក្ររបស់ ASUS​ ផ្ទាល់បានធានាថាសេវាកម្ម និងគ្រឿងបន្លាស់នីមួយៗមានគុណភាព។

1

ក្នុងជំហានដ៏សំខាន់នេះ ASUS ក៏បានផ្ទោតអំពីសារៈសំខាន់នៃការធានារបស់ ASUS Perfect Warranty ដែលជាការធានាបន្ថែមមួយ ដើម្បីជួយការពារអតិថិជនពីការខូចខាតដោយចៃដន្យ ដូចជា ការកំពប់ទឹកដោយអចេតនា ការប៉ះទង្គិច ឬ បញ្ហាចរន្តមិនថេរ។ ការធានានេះមានសុពលភាពសម្រាប់អតិថិជនដែលទិញផលិតផលពីដៃគូផ្លូវការរបស់ ASUS នៅកម្ពុជាតែប៉ុណ្ណោះ។

អតិថិជនទាំងអស់ដែលទិញកុំព្យូទ័រយួរដៃ ASUS តាមរយៈដៃគូផ្លូវការនៅកម្ពុជានឹងទទួលបានការធានា អន្ដរជាតិរយៈពេលយ៉ាងតិច 2 ឆ្នាំ និង ASUS Perfect Warranty រយៈពេល 1 ឆ្នាំ ដំបូងដែលរួមមានអត្ថប្រយោជន៍ដូចខាងក្រោម៖

  • ការពារខូចខាតដោយចៃដន្យក្នុងស្រុក (Local accidental damage protection)
  • បញ្ចុះតម្លៃ 80% សម្រាប់គ្រឿងបន្លាស់ជួសជុល ក្នុងករណីខូចខាតដោយចៃដន្យក្នុងឆ្នាំដំបូង
  • ការធានា 3 ឆ្នាំ សម្រាប់ Zenbook Series និង ProArt
  • សុវត្ថិភាពផ្លូវចិត្តទោះបីមានការខូចខាតដោយចៃដន្យ ក៏ទទួលបានសេវាកម្មជួសជុលយ៉ាងម៉ត់ចត់

Sdfsdf

យើងមានក្តីរំភើបក្នុងការបើកមជ្ឈមណ្ឌលសេវាកម្ម ASUS នៅភ្នំពេញ ដើម្បីនាំយកសេវាកម្ម និងការធានាដ៏មានគុណភាពខ្ពស់មកកាន់អតិថិជនរបស់យើងនៅប្រទេសកម្ពុជា។ គម្រោងមួយនេះគឺជាការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់សេវាកម្មក្រោយការទិញ និងជំរុញជំនឿទុកចិត្តរបស់អតិថិជនយើងស៊ឹម គឹមអាង ប្រធានគ្រប់គ្រងផលិតផលរបស់ ASUS Cambodia

អតិថិជនអាចមកមជ្ឈមណ្ឌលសេវាកម្មថ្មីរបស់ ASUS ដែលបានបើកជាផ្លូវការតាមដំណរខាងក្រោមនេះ៖

https://kh.asus.click/ASUSAuthorizedServiceCenter

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia