ឡូយខ្លាំងណាស់! ហាងកាហ្វេនៅស្រុកខ្មែរប្រើរ៉ូបូត AI មករត់តុ ជួយ​សម្រាល​ការងារបុគ្គលិក​​​
Pheakdey Prem
JULY 6 2022
យានយន្ត
1 K views
2 mins read

ជាទូទៅ យើងធ្លាប់​តែបាន​​ឃើញ​​នូវ​រ៉ូបូត ​AI ​​ដែល​វា​​​ភាគ​ច្រើន​​ ​រ៉ូបូតនេះភាគ​ច្រើន​គឺ​មាន​នៅឯក្រៅប្រទេស  ប៉ុន្តែឥឡូវនេះនៅប្រទេសកម្ពុជាយើងក៏មាន​​នូវ​​រ៉ូបូត​ដើរដោយ AI ដែលគេយកមកបម្រើ​ការងាររត់​តុក្នុងហាងកាហេ្វមួយឈ្មោះថា Black Canyon ​​ ​នៅផ្សារទំនើប​អ៊ីអនម៉ល​ ​ភ្នំពេញ​ ។​

C0240 T01

​បើ​យោងតា​ម​​ការស៊ើបសួរ​​​​​ពី​ កញ្ញា ភី សុភារ៉ា ដែលជា​​​នាយក​ប្រតិបត្តិអភិវឌ្ឍន៍អាជីវកម្ម ក្នុងហាងកាហ្វេឈ្មោះ​ Black Canyon បាន​ប្រាប់​មកខាង​សារព័ត៌មាន​ Technology Cambodia (ចាបខៀវ ) បាន​ឲ្យដឹងថា​ រ៉ូបូតនេះអាច​​ជួយសម្រាលការងាររបស់​មនុស្សបាន​ច្រើន​ណាស់​ ​ជាពិសេស​​​នៅពេល​ដែល​បុគ្គលិកជាប់​រវល់​​ គេយករ៉ូបូត​ AI នេះមក​​ ​ជួយ​លើ​ភេសជ្ជ: ឬកាហ្វេ​ ទៅកាន់​កន្លែង​​​តុ​ភ្ញៀវ ដែល​គេបាន​កំណត់​​​​​ ​។

រ៉ូបូត AI នេះអាចដំណើរការបាន​គឺ​ដោយសារតែវា​មាន​​កាមេរ៉ា AI ពីខាងមុនសម្រាប់​ចាប់​សញ្ញា​ ដោយមានជំនួយពី Sensor នៅខាងលើ ​ជាប់​ពិដានហាង​​​ រួចក៏គេកំណត់​ផ្លូវ​សម្រាប់​ឲ្យរ៉ូប៉ូតនេះដើរ​ទៅត្រង់ជ្រុងណាមួយនៃតុ នៅក្នុងបរិវេនហាង​ទាំងមូល​​ ​។​

C0246 T01

ឧទាហរណ៍​​ថាយើងចុចបញ្ជាឲ្យ​វាយក​កាហ្វេ​​ ១ កែវ​ទៅ​តុ​លេខ​ ៥ ​​បន្ទាប់​មក​​វា​ធ្វើ​ដំណើរទៅភា្លម​ៗ នៅពេលដែលដល់កន្លែងតុលេខ ៥ នោះ  ​រ៉ូបូត AI នឹងបង្ហាញ​នូវពាក្យ​ថា Return to Starting point  ​ត្រង់​​​​កន្លែងនេះវាអនុញ្ញាតឲ្យភ្ញៀវយក​នូវកាហ្វេចេញពី​ថ្នើរដែលគេបាន​ដាក់ដូចនៅក្នុងរូបខាងលើនេះអ៊ីចឹង  ​​បន្ទាប់​មកទៀត​យើងត្រូវចុច​នូវ​ ប៊ូតង់​ពាក្យខាងលើនោះ​ ដើម្បីឲ្យវាត្រឡប់​ទៅកន្លែងដើមវិញ ។​

C0243 T01

​​មិនត្រឹម​តែប៉ុណ្ណោះ​ ​វាមិន​​ត្រឹម​តែអាច​លើក​កាហ្វេ​ជូន​ភ្ញៀវនោះ​ទេ វាក៏អាចច្រៀងចម្រៀងអម​ជាមួយក្បាច់​រាំគួរឲ្យស្រឡាញ់​​ថែមទៀតផង ។ លើសពី​នេះ​ ​នៅ​ពេល​​មាន​កម្មវិធី​​ខួបកំណើត​ និងបុណ្យ​ គ្រីសស្មិក​ យើងអាច​​កំណត់​ឲ្យរ៉ូបូត​នេះច្រៀងបាន​​ចម្រៀងជូន​ពរ​ ទាំងអស់នោះបាន​ថែមទៀតផង ។​

C0252 T01

សរុបមក​​រ៉ូបូត​នេះ គឺមាន​គុណសម្បត្តិជាច្រើន​ណាស់​ ​វា​អាចជួយ​សម្រាល​ការងារមនុស្សបាន​ច្រើន​ ​​ហើយប្រសិន​​ជា​រមណីដ្ឋាន​ និងហាងកាហ្វេ​​​នៅស្រុកខ្មែរយើង​មាន​រ៉ូបូត​​AIនេះ ក្នុង ១ ហាងមាន​១គ្រឿង នោះ​វា​ពិតជា​បង្កើន​នូវសោភណ្ឌភាពហាងឲ្យកាន់តែស្អាត​​ ពោរពេញ​ដោយបច្ចេកវិទ្យា​ទំនើបៗ ​​។ សូមជំរាបជូន​ប្រសិន​បងប្អូន​​ចង់ស្គាល់ ឬ​​ទៅលេងជាមួយ​រ៉ូបូត​នេះ អាចទៅ​កាន់​ហាងកាហ្វេ​ Black Canyon នៅជាន់ទី​២ នៃផ្សារទំនើប​អ៊ីអន​មល​ ភ្នំពេញ​ តែមួយ​កន្លែងតែប៉ុណ្ណោះ​ ៕

C0243 T01

អត្ថបទដោយ៖ ព្រឹម​ ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia