អស្ចារ្យ! CEO ក្រុមហ៊ុនយក្ស Binance ថា ក្រុមការងារខ្លួន កំពុងរួមចំណែក ជំរុញការអនុម័តគ្រីបតូនៅកម្ពុជា
Navasiri Morm
AUGUST 22 2022
អាជីវកម្ម 4.0
325 views
2 mins read

នៅថ្ងៃចន្ទី ទី២២ ខែសីហា ឆ្នាំ២០២២នេះ លោក Changpeng Zhao ដែលជា CEO ក្រុមហ៊ុន Binance ក្រុមហ៊ុនយក្សចិនផ្ដល់សេវាកម្មផ្លែតហ្វមផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូធំបំផុតលើលោក បានបង្ហោះនៅលើទំព័រ Twitter ផ្លូវការរបស់ខ្លួនថា ក្រុមការងារ Binance បានរួមចំណែកក្នុងការជំរុញការអនុម័តគ្រីបតូនៅក្នុងប្រទេសកម្ពុជា។

The @Binance team pushing crypto adoption in Cambodia.https://t.co/RbyjGVHQyH

— CZ 🔶 Binance (@cz_binance) August 22, 2022

ជាមួយគ្នានេះ បើតាមគេហទំព័រផ្លួវការណ៍របស់និយ័តករមូលបត្រកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ និយ័តករមូលបត្រកម្ពុជា បានសហការណ៍ជាមួយនឹងក្រុមហ៊ុន Binance Capital Management Co., Ltd ក្រោមក្របខណ្ឌនៃការអនុវត្តអនុស្សរណៈ ដោយបានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពមន្រ្ដីនិយ័តករមូលបត្រកម្ពុជា។ ក្រោយអធិបតីភាព របស់ ​ ឯកឧត្ដម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា។

សិក្សាសាលានេះ ត្រូវបានរៀបចំឡើងយ៉ាងពិសេស ដើម្បីបង្កើនចំណេះដឹងអំពីប្រតិបត្តិការទ្រព្យឌីជីថល សម្រាប់មន្រ្ដីនិយ័តករមូលបត្រកម្ពុជា ដើម្បីទទួលបានចំណេះដឹងបន្ថែម សម្រាប់ជាជំនួយនៅក្នុងការបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់ការគ្រប់គ្រង និងការអភិវឌ្ឍន៍ទីផ្សារទ្រព្យឌីជីថលនៅកម្ពុជា។

ដោយនៅក្នុងសិក្ខាសាលានេះវាគ្មិនកិត្តិយសមកពី Binance បានធ្វើបទបង្ហាញទៅលើប្រធានបទមួយចំនួនដូចជា ប្លុកឆែន (Blockchain) ការគ្រប់គ្រង់ទ្រព្យឌីជីថល ១០១ (Digital Asset 101) ការគ្រប់គ្រងឧស្សាហកម្មទ្រព្យសកម្មឌីជីថល៖ យុទ្ធសាស្ត្រ គោលនយោបាយ និងគោលការណ៍ណែនាំទូទៅ Crypto TM៕

 

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia