កន្លងទៅប្រិយមិត្តទាំងអស់គ្នាប្រហែលជាបានជ្រាបខ្លះហើយទាក់ទងនឹងរឿងព្រះអាទិត្យសិប្បនិម្មិត ដោយអ្នកវិទ្យាសាស្ត្រថៃ បានសហការជាមួយអ្នកវិទ្យាសាស្ត្រចិន ដើម្បីសិក្សារនិងសាងសង់ទៅលើប្រភេទ រ៉េអាក់ទ័រ Fusion ដែលជាប្រភេទប្រភពថាមពលនៅអនាគត។
ថ្មីៗនេះទៀតផងដែរ អ្នកវិទ្យាសាស្ត្រចក្រភពអង់គ្លេសបានប្រកាសបំបែកឯកត្តកម្មថ្មីមួយលើគម្រោងព្រះអាទិត្យសិប្បនិម្មិត ដោយអាចផលិតថាមពលរហូតដល់ទៅ ៥៩ មេហ្គាហ្ស៊ូលក្នុងរយៈពេលត្រឹមតែ ៥វិនាទីតែប៉ុណ្ណោះដែលស្មើរនឹងកម្លាំងផ្ទុះរបស់ TNT រហូតដល់៣០ ផោន។
ហើយអរគុណដល់កាមេរ៉ាពិសេសដែលត្រូវបានគេបំពាក់ក្នុងរ៉េអ៊ាក់ទ័រ អាចបង្ហាញពីរូបភាពនៃដំណើរការរបស់ព្រះអាទិត្យសិប្បនិម្មិតដែលឆេះក្នុងរេអាក់ទ័រមានរាងដូចនំដូណាត់នោះ ដែលមិនធ្លាប់ត្រូវបានគេមើលឃើញច្បាស់ពីមុនមក។
អ្វីដែលយើងឃើញនោះប្រភេទ Plasma ដែលជះពន្លឺមួយបែបប្លែក ស្រដៀងទៅនឹង Wallpaper កុំព្យូទ័រ ឬស្មាតហ្វូននោះដែរ ប៉ុន្តែមានសីតុណ្ហភាពខ្ពស់រហូតដល់ទៅ ១០០លានអង្សារ C នេះបើតាមការចុះផ្សាយពីសំណាក់សារព័ត៌មាន Futurism។
សូមទស្សនាវីដេអូ៖
🥳Record-breaking 59 megajoules of sustained fusion energy at world-leading UKAEA’s Joint European Torus (JET) facility. Video shows the record pulse in action. Full story https://t.co/iShCGwlV9Y #FusionIsComing #FusionEnergy #STEM #fusion @FusionInCloseUp @iterorg @beisgovuk pic.twitter.com/ancKMaY1V2
— UK Atomic Energy Authority (@UKAEAofficial) February 9, 2022
សម្រាប់បច្ចុប្បន្នថាមពល Fusion ឬ និយាយឱ្យស្រួលយល់ថាព្រះអាទិត្យសិប្បនិម្មិតនេះ នៅមិនទាន់អាចដំណើរការពេញលេញនោះទេ ដោយបញ្ហាចំបងនោះ គឺវិធីផ្ទុកថាមពលនេះ ដោយបច្ចុប្បន្នសម្រាប់ការតេស្ដសាកល្បង គេបើកយូរបំផុតខ្ទង់១២ ទៅ ២០នាទីតែប៉ុណ្ណោះ៕