មុនចេញទៅណាមកណា ចង់ដឹងផ្លូវស្ទះឬអត់ មើលតាម App នេះ បង្ហាញកាមេរ៉ាតាមដងផ្លូវសឹងគ្រប់កន្លែង
ផែន ផាន់ណា
MAY 1 2022
គន្លឹះល្អៗ
7.9 K views
1 min read

បច្ចុប្បន្ននេះនៅតាមដងវិថីធំៗក្នុងរាជធានីភ្នំពេញ បញ្ហាកកស្ទះចរាចរណ៍នៅតែជាបញ្ហាប្រឈមមួយ ដែលយើងតែជួបប្រទះពេលធ្វើដំណើរទៅធ្វើការ ឬប្រកបរបររកស៊ីជាដើម។ យ៉ាងណាមិញគេក៏បានបំពាក់នូវកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវ មហាវិថី ឬតាមរង្វង់មូលផ្លូវបំបែកជាច្រើនកន្លែង ដើម្បីងាយស្រួលដល់ការគ្រប់គ្រងចរាចរណ៍របស់អ្នកដំណើរ និងអាចឱ្យប្រជាជនចូលមើលបានផងដែរ។

Cambodia Records an Increase on Registered Vehicles

មាន App មួយ ដែលយើងអាចចូលទៅមើលពីស្ថានភាពចរាចរណ៍នៅតាមផ្លូវជាច្រើនក្នុងរាជធានីភ្នំពេញបានភ្លាម មុននឹងយើងមានបំណងចង់ធ្វើដំណើរឆ្លងកាត់តាមផ្លូវទាំងនោះ។ យើងអាចចូលទៅមើលវីដេអូផ្សាយផ្ទាល់ចេញពីកាមេរ៉ាសុវត្ថិភាព តាមរយៈ App មួយនេះបាន៖

Traffic in Phonm Penh: App មួយនេះអាចឱ្យយើងចូលទៅមើលស្ថានភាពចរាចរណ៍ តើថ្ងៃនេះកកស្ទះឬអត់? វីដេអូចេញពីកាមេរ៉ាសុវត្ថិភាពនៅលើផ្លូវជាច្រើនដូចជា រង្វង់មូលកាំកូ ចំការមន ចោមចៅ ច្បារអំពៅ ជ្រោយចង្វា ស្ពានលីយ៉ុងផាត់ ជាដើម សុទ្ធតែបងប្អូនអាចូលទៅលើមុនបាន ប្រសិនបើមានបំណងចង់ដឹង ឬចង់ធ្វើដំណើរតាមផ្លូវទាំងនោះ។

Photo 2022 05 01 16 49 47

ទាញយក App: Android , iOS

អត្ថបទដោយ៖ ផែន ផាន់ណា

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia