ការលក់រថយន្តនៅលើអនឡាញ កំពុងមាកភាពពេញនិយមខ្លាំង ខណៈកំណើននៃអ្នកប្រើរថយន្ត ក៏មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ ជាមួយគ្នានេះ App ទិញលក់រថយន្តក៏មានសន្ទុះងើបឡើងព្រោងព្រាតដែរ ដោយក្នុងនោះមាន App ចំនួន៤ ដែលកំពុងមានភាពលេចធ្លោខ្លាំង ជាពិសេសគឺការទិញលក់រថយន្តសឹងគ្រប់ប្រភេទ។
ថ្ងៃនេះ Technology Cambodia សូមពាំនាំ App និងវេបសាយ៣ ដែលសុទ្ធសឹងជារបស់កូនខ្មែរ និងកំពុងតែសកម្មក្នុងការ បើកដៃឱ្យអ្នកដែលចង់ទិញលក់រថយន្ត អាចចូលទៅមើលបាន៖
១. វេបសាយ PhsarLan: វេបសាយមួយនេះគឺបង្ហើតឡើងដោយកូនខ្មែរ និងកំពុងទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់អ្នកអាជីវករលក់ ជួល ទិញរថយន្តគ្រប់ប្រភេទ ដោយគេអាចចូលទៅមើល និងស្វែងរកព័ត៌មានទាក់ទបងជាមួយឡានផ្សេងៗបាននៅក្នុង App នេះ។ បន្ថែមពីលើនេះ Phsarlan ក៏បានប្រើបច្ចេកវិទ្យាទំនើប ដែលធ្វើឱ្យវេបសាយមានដំណើរការលឿនល្អឥតទាក់ឡើយ។
២.Khmer24: យើងជឿថាមានមនុស្សច្រើនណាស់ ដែលធ្លាប់ប្រើ App នេះដើម្បីស្វែងរកការងារ ឬទិញទំនិញផ្សេងៗ ប៉ុន្តែនៅក្នុង App នេះ យើងក៏អាចដាក់លក់ឡាន រកទិញឡាន បានគ្រប់ម៉ាកគ្រប់ស៊េរី បានតាមចិត្ត ជាមួយនឹងការផ្ដល់ព័ត៌មានបានគ្រប់ជ្រុងជ្រោយ។
៣. Car Market: សម្រាប់អ្នកដែលចូលចិត្តតាមដានព័ត៌មានទាក់ទងនឹងរថយន្ត អានប្រើ App មួយនេះដើម្បីស្វែងរកបាន។ បន្ថែមពីលើនេះ App Car Market ក៏មានដាក់លក់រថយន្តជាច្រើនម៉ាក់ច្រើនម៉ូដែល ដូចទៅនឹង App ទាំង២ខាងលើដែរ ដោយអតិថិជន អាចស្វែងរករយន្តដែលខ្លួនពេញចិត្ត តាមរយៈ App Car Market បានគ្រប់ពេលគ្រប់វេលា។
គូសបញ្ជាក់ថា៖ សម្រាប់អ្នកដែលចង់ប្រើ App ណាមួយ ទាំង២ខាងលើនេះ អាចចូលទៅទាញយកបាន ទាំងនៅលើ App Store និង Play Store។
អត្ថបទដោយ៖ ផែន ផាន់ណា