ប្រើបានពីរផ្លូវ! អ្នកប្រើ iOS តែឥឡូវអាច Switch មកប្រើ Android បានហើយ
ផែន ផាន់ណា
JULY 1 2022
គន្លឹះល្អៗ
284 views
2 mins read

ថ្ងៃនេះក្រុមហ៊ុន Google បានប្រកាសថា កម្មវិធី Switch to Android ដែលជាកម្មវិធីសម្រាប់ផ្ទេរទិន្នន័យពីទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS ទៅទូរសព្ទប្រភេទ Android អាចដំណើរការបានជាមួយនឹងទូរសព្ទស្មាតហ្វូន Android 12 ទាំងអស់ ដែលនេះមានន័យថា អ្នកប្រើប្រាស់ iPhone ឥឡូវនេះអាចទាញយកអត្ថប្រយោជន៍ពីមុខងារផ្ទេររបស់កម្មវិធី ដើម្បីប្តូរទៅទូរសព្ទណាមួយដែលគាំទ្រ Android 12។ មុននេះ កម្មវិធី Switch to Android សម្រាប់ iPhone ត្រូវបានកំណត់ចំពោះតែទូរសព្ទ Pixel ផ្ទាល់របស់ Google ប៉ុណ្ណោះ។

Google's Switch to Android app for iPhone launches on Apple's App Store

អ្នកប្រើប្រាស់ iPhone ដែលទិញទូរសព្ទ Android អាចភ្ជាប់ iPhone របស់ពួកគេទៅទូរសព្ទថ្មីតាមរយៈ WiFi ឬតាមរយៈខ្សែ Lightning ទៅ USB-C។ ទិន្នន័យដែលរួមមាន កម្មវិធី រូបថត បញ្ជីឈ្មោះទំនាក់ទំនង និងសារ អាចត្រូវបានចម្លងដើម្បីឱ្យការផ្លាស់ប្តូរកាន់តែរលូន។

ANDROID VS IOS: A COMPARISON OF CONCEPTS | by Mehul Patel | Medium

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Apple ក៏មានកម្មវិធី Move to iOS ផ្ទាល់ខ្លួនសម្រាប់ទូរសព្ទ Android ដែលបានរចនាឡើងសម្រាប់ អ្នកប្រើប្រាស់ដែលចង់ប្ដូរពីទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android។ កម្មវិធីនេះអាចឱ្យអ្នកប្រើប្រាស់ ផ្ទេរសារ បញ្ជីឈ្មោះទំនាក់ទំនង ព្រឹត្តិការណ៍ប្រតិទិន រូបថត និងទិន្នន័យមួយចំនួនទៀត៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia