លុយពិបាករកណាស់! ចង់សល់លុយសល់កាក់ ទាញយក App សំខាន់២នេះទុកក្នុងទូរស័ព្ទ កត់ត្រាចំណូលចំណាយ ថ្ងៃខែដល់ឆ្នាំបង្ហាញទិន្ន័យច្បាស់ចែស
ផែន ផាន់ណា
OCTOBER 25 2023
នវានុវត្តន៍
2.6 K views
2 mins read

ភ្ជាប់ទៅនឹងការកត់ត្រាចំណូលចំណាយនេះដែរ ពីមុខគេតែងតែកត់ទុកនៅក្នុងសៀវភៅដៃ ប៉ុន្តែបច្ចុប្បន្ននេះ គេអាចកក់ត្រានៅលើឌីជីថលបានយ៉ាងងាយស្រួល ពោលគឺគ្រាន់តែមាន App មួយ ឬពីរ ក្នុងដៃប៉ុនណោះ។ ដើម្បីសម្រួលដល់ការកត់លុយរបស់បងប្អូន ពេលនេះចាបខៀវសូមណែនាំ App ល្អៗ២ ដែលលោកអ្នកអាចកត់រាល់ចំណូលចំណាយប្រចាំថ្ងៃ លុះដល់ខែ ឬឆ្នាំ វាអាចបង្ហាញរបាយការណ៍ឱ្យយើងបានយ៉ាងលម្អិតបំផុត ជាភាសាខ្មែរ និងអង់គ្លេស៖

១. App Jamnay : នេះគឺជា App របស់ខ្មែរដែលបង្កើតឡើង ដើម្បីផ្ដល់ភាពងាយស្រួលដល់មនុស្សទូទៅ ម្ចាស់អាជីវកម្ម ឬអ្នកធ្វើការងារផ្សេងៗ អាចសរសេរនូវរាល់ចំណូលចំណាយ សន្សំ និងការកត់ចំណាំផ្សេងៗ នៅក្នុង App នេះបាន។ លោកអ្នកនឹងងាយស្រួលដឹងថា តើថ្ងៃនេះបានចំណាយទៅលើអ្វីខ្លះ អស់លុយប៉ុន្មាន រកចំណូលបានប៉ុន្មាន។ អ្វីដែលកាន់តែពិសេសនោះ លោកអ្នកក៏អាចមើលរបាយការណ៍ប្រចាំថ្ងៃ សប្ដាហ៍ ខែ ឬឆ្នាំ បានទាំងអស់ ដើម្បីដឹងថាតើក្នុងមួយឆ្នាំកន្លងផុតទៅ លើបានចំណាយលុយលើអ្វីច្រើនជាងគេ។ មួយវិញទៀត រាល់ទិន្នន័យដែលយើងបានសរសេរចូល គឺភ្ជាប់ទៅនឹង Gmail របស់យើង ដូច្នេះពេលយើងមានបញ្ហាណាមួយ ដូចជាបាត់ទូរស័ព្ទក្ដី ក៏អាចទាញទិន្នន័យតាមរយ: Gmail មកវិញបានយ៉ាងងាយផងដែរ។ ទាញយក Android និង iOS

ស្ថាបនិក App Jamnay ប្រាប់មូលហេតុធំៗ៣  ដែលអ្នកគួរតែកត់ត្រាចំណាយប្រចាំថ្ងៃនៅលើ App

២. App Kotluy : App នេះក៏ជាកម្មវិធីរបស់ខ្មែរយើងដូចគ្នា ដោយលោកអ្នកអាចកត់ត្រាប្រាក់ចំណូលប្រចាំថ្ងៃ ប្រចាខែ ប្រចាំឆ្នាំ ព្រមទាំងអាចមើលរបាយការណ៍អំពីការចាយវាយរបស់លោកអ្នកបានយ៉ាងងាយស្រួល។ នៅក្នុង App នេះចែកចេញ៣មុខងារធំៗគឺការសន្សំ សាច់ប្រាក់ និងបណ្ណឥណទាន។ ដូច្នេះសម្រាប់លោកអ្នកដែលចង់ចាប់ផ្ដើម កត់ត្រាចំណូល ចំណាយខ្លួនឯងទុក អាចចូលទៅក្នុង App នេះបាន។ អាចទាញយកបានទាំងនៅ App Store និង Play Store

602e4f57b96d98f9dcce3e00 Kotluyapp

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia