ចង់ចេះកាត់រូប ឬកែរូបឲ្យបានស្អាតដោយប្រើតែទូរស័ព្ទ App ៤នេះជាជម្រើសសម្រាប់បងប្អូន ក្នុងឆ្នាំ២០២៤
ផែន ផាន់ណា
JANUARY 21 2024
នវានុវត្តន៍
1.5 K views
2 mins read

បច្ចុប្បន្ននេះការកែរូបភាព ទាំង Colour ឬបញ្ចេញបញ្ចូលពណ៌រូបភាព កំពុងមានការពេញនិយមខ្លាំង ជាពិសេសគឺយុវជនតែម្ដង។ ថ្ងៃនេះ Technology Cambodia សូមពាំនាំ App ចំនួន៣ ដែលមានសមត្ថភាពកែពណ៌រូបភាពរបស់អ្នកឱ្យកាន់តែស្អាត ដោយប្រើតែទូរស័ព្ទមួយគ្រឿង មិនចាំចាប់ចេះ Photoshop ឬចេះកុំព្យូទ័រឡើយ។

Lightroom Mobile Adjustments 1800x1012

1. Snapseed : App នេះមានអ្នកប្រើប្រាស់ច្រើន ទាំងនៅខ្មែរយើង និងបរទេស។ អ្នកជំនាញប្រើ App នេះគេអាចបញ្ចេញបញ្ចូលពណ៌នៃផ្ទៃរូបបានយ៉ាងស្អាត និងទាក់ទាញ ដោយពុំចាំបាច់ប្រើកុំព្យូទ័រឡើយ។ ជាមួយគ្នានេះ App Snapseed ក៏បានភ្ជាប់មកជាមួយនូវ មុខងារពិសេស ដែលយើងអាចប្រើដើម្បីកែរូបភាព ដោយមិនគិតថ្លៃសូម្បីតែ១រៀលឡើយ។

1200x600wa

2. Lightroom : សម្រាប់ App នេះ នៅខ្មែរយើងក៏មានអ្នកប្រើច្រើនក្រាសក្រែលដែរ។ មានមុខងារជាច្រើននៅក្នុង App របស់ក្រុមហ៊ុន Adobe នេះ ដែលអាចជួយឱ្យយើងកែរូបភាពបានស្អាត ប្រើរយៈពេលតិច និងប្រើតែទូរស័ព្ទប៉ុណ្ណោះ។ សម្រាប់អ្នកជំនាញគេអាចប្រើ App កែរូបបានភ្លាមៗ ដោយពុំចាំបាច់ប្រើ តាមកម្មវិធី Light នៅលើកុំព្យូទ័រឡើយ។

1200x630wa

3. LightX Photo Editor: នេះគឺជា App កែពណ៌រូបភាពដ៏ពេញនិយមមួយ នៅទូទាំងពិភពលោក ព្រោះ App នេះមានមុខងារពិសេសៗជាច្រើន សម្រាប់ការកែប្រែពណ៌នៅលើរូបភាព របស់លោកអ្នកឱ្យកាន់តែរស់រវើក។ មិនតែប៉ុណ្ណោះ លោកអ្នកក៏អាចប្រើ App នេះដើម្បីកាត់តរូបភាព ផ្គុំរូបផ្សេងៗបានផងដែរ។

Light X Photo Editor App Review Appedus

4. PixeILab : នេះគឺជា App នឹងពេញនិយមខ្លាំង សម្រាប់អ្នកដែលចូលចិត្តកាត់តរូបភាពនៅលើទូរស័ព្ទដៃ ព្រោះ App នេះ អាចនិយាយបានថា មានមុខងារមិនចាញ់ Photoshop ប៉ុន្មានទេ។ សម្រាប់អ្នកដែលទើបនឹងចាប់ផ្ដើម សូមកុំមើលរំលង App នេះអី។

Download

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia