ប្រើ Capcut យូរហើយ ដឹងទេ App នេះ ត្រូវបានគេទិញយកមកក្នុងតម្លៃរាប់រយលាន$ដាក់ឱ្យយើងប្រើ Free
ផែន ផាន់ណា
MARCH 15 2022
អាជីវកម្ម 4.0
4.2 K views
2 mins read

បើនិយាយដល់កម្មវិធី CapCut អ្នកដែលចូលចិត្តកាត់តវីដេអូខ្លីៗ ច្បាស់ជាបានស្គាល់ និងបានប្រើកម្មវិធីដ៏ពេញនិយមនេះហើយ។ កម្មវិធីកាត់តវីដេអូ CapCut បានបញ្ចូលនូវមុខងារពិសេសៗ ជាងកម្មវិធីកាត់តដទៃទាំង Effect និងមុខងារផ្សេងៗទៀតជាច្រើន។ CapCut សាមញ្ញណាស់ អ្នកមិនធ្លាប់ប្រើ ឬមិនចេះកាត់តវីដេអូសោះ ក៏អាចចូលទៅប្រើបាន ដោយមិនមានភាពស៊ាំញ៉ាំឡើយ។

TikTok maker ByteDance finds new success in US with CapCut, a hit video  editing app | The Star

តើអ្នកបានដឹងរឿងរ៉ាវអ្វីខ្លះ នៅពីក្រោយ App កាត់តវីដេអូ ដែលកំពុងល្បីល្បាញពាសពេញពិភពលោកនេះ? App CapCut ត្រូវបានដាក់ឱ្យប្រើប្រាស់ជាលើកដំបូងដោយក្រុមហ៊ុនក្នុងប្រទេសចិនមួយឈ្មោះ Shenzhren Lianmeng Technology។ កំណើតដំបូងបង្អស់ក្រុមហ៊ុននេះ បានដាក់ឈ្មោះឱ្យ App នេះថា ViaMaker។

Using CapCut to edit TikTok and Reel videos on Android

បន្ទាប់ពីដាក់ឱ្យដំណើរការភ្លាម មានមនុស្សជាច្រើន ចាប់អារម្មណ៍ និងទាញយកទៅប្រើប្រាស់។ ឃើញដូច្នេះក៏មានក្រុមហ៊ុនធំមួយឈ្មោះ Bytedance ដែលជាក្រុមហ៊ុនមេរបស់ TikTok មាន CEO ឈ្មោះ  Zhang Yiming បានជាប់ចិត្ត នឹងចរចាទិញ App ViaMaker នេះ ក្នុងតម្លៃ ៣០០លានដុល្លារ អំឡុងចុងឆ្នាំ២០១៨ នេះបើយោងតាមការចុះផ្សាយរបស់ Mangidik។

ByteDance Is Seeking Capital for China's Answer to Zillow - Bloomberg

2ឆ្នាំក្រោយមក នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុន Bytedance ក៏បានប្ដូរឈ្មោះ App នេះពី ViaMaker ទៅជា CapCut វិញ។ ចាប់តាំងពីពេលនោះមក App កាត់តវីដេអូ CapCut ត្រូវបានមនុស្សជាច្រើន លើពិភពលោកស្គាល់ និងបានក្លាយជា App ពេញនិយមខ្លាំងទាំងនៅងលើ Play Store និង App Store។

គូសបញ្ជាក់ថាបច្ចុប្បន្ន App CapCut គឺស្ថិតក្រោមដំបូលជាមួយបណ្ដាញសង្គម TikTok ប្រៀបដូច Facebook និង Instagram ដែរ។ CapCut ត្រូវបានគេដាក់ឱ្យទាញយក និងប្រើប្រាស់ដោយ Free ដោយសព្វថ្ងៃនេះ គេនិយមប្រើ App នេះ សម្រាប់កាត់តវីដេអូខ្នាតខ្លីដាក់លើ TikTok និងបណ្ដាញសង្គមផ្សេងទៀត។

អត្ថបទដោយ៖ ផែន ផាន់ណា

 

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia