ថ្មី! Anker ចេញលក់ Power Bank យក្សទម្ងន់ 20KG សាកទូរស័ព្ទជិត១០០គ្រឿង ប្រើជួសភ្លើងរដ្ឋបាន
Sakada Techie
APRIL 15 2022
អេឡិចត្រូនិក
458 views
2 mins read

ប្រេន Power Bank ល្បីគុណភាពល្អដាច់គេ Anker ទើបបញ្ចេញ Power Bank ឬនិយាយឱ្យចំតែម្ដង PPS (Portable Power Station) ថ្មីតម្លៃ ១៤០០ដុល្លារ ជាមួយនឹងអានុភាព 1500W និង 1229Wh ប្រើប្រភេទថ្មល្អ កាន់បានយូរពពួកលីចូមដែកផូស្វាត (LiFePO4)។

Anker ហ៊ានធានាគុណភាពផលិតផលខ្លាំង ដោយនៅក្នុងគេហទំព័រផ្លូវការរបស់ខ្លួន ធានាដល់ទៅ ៥ឆ្នាំសម្រាប់ប្រភេទ Power Bank យក្សនេះ ហើយអះអាងថាផលិតផលខ្លួនអាចសាកដល់ទៅ​៣ពាន់ដង ខណៈរបស់ដទៃសាកបានត្រឹម ៥០០ដងក៏ធ្លាក់គុណភាព ឬខូចតែម្ដង។

Anker ឱ្យឈ្មោះវាថា Anker 757 Power House ដោយនៅលើ Power bank យក្សនេះមានរន្ធសម្រាប់សាកថ្មឡានមួយ រន្ធចរន្តឆ្លាស់ AC (ភ្លើងរដ្ឋ) ៦រន្ធ រន្ធ USB-C អានុភាព 100W មួយ និងប្រភេទរន្ធ USB-A អានុភាព 12W ចំនួន ៤។

Anker   757 Power House   15.0.jpg

គេហទំព៏ររបស់ Anker អះអាងថា 757 Power House អាចសាកទូរស័ព្ទបាន ៩៧ដង កុំពញយូទ័រ Laptop ១៦ដង  អាចប្រើដោតភ្លើងទូរទឹកកកក្នុងផ្ទះពេលដាច់ភ្លើងបានជិត ៣ម៉ោងឯណោះ។

Screen Shot 2022 04 15 at 3.25.43 Pm

Screen Shot 2022 04 15 at 3.26.28 Pm

សម្រាប់ការឌីហ្សាញវិញ Power Station នេះមើលទៅមាំ ហើយ Anker អះអាងថាប្រើប្រភេទអាលុយមីញ៉ូមគុណភាពខ្ពស់ ស៊ូនឹងអាកាសធាតុភ្លៀង ឬក្ដៅខ្លាំងបាន ហើយចង់ប្រើជា UPS សម្រាប់កុំព្យូទ័រនៅផ្ទះក៏បានដែរ។

Anker   757 Power House   09

ក្នុងទំព័រផលិតផល ក្រុមហ៊ុនអាមេរិកនេះក៏បានរំលេចនូវរូបភាពបន្ទះសូឡា ដោយមានការបែកធ្លាយថាបន្ទះសូឡា ៣ផ្នត់ដូចក្នុងរូបភាពខាងក្រោមនេះអាចសាក Anker 757 Powerhouse នេះបានក្នុងរយៈពេល ៣ម៉ោង ដែលងាយស្រួលសម្រាប់អ្នកឡើងភ្នំឬទៅទីដាច់ស្រយាលមែនទែន។

Anker   757 Power House   06

ចំពោះអ្នកចង់ទិញប្រើអាចសាកកុម្ម៉ង់ពីវេបសាយផ្លូវការបស់ Anker បាន៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia