បានពាក់បណ្ដាលហើយ! ព្រលានយន្តហោះធំបំផុតនិងដំបូងនៅខ្មែរ សម្រេចបាន៥០% ចាយលុយសរុប ៧១២លាន$
ផែន ផាន់ណា
JULY 12 2023
យានយន្ត
425 views
1 min read

បើយោងតាមការចេញផ្សាយនៅផេកផ្លូវការរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានទីតាំងស្ថិតនៅខេត្ត កណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិកតា ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ បានសាងសង់សម្រេចជាង៥០ភាគរយហើយ ដោយគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅឆ្នាំ២០២៥ ដោយចំណាយទឹកប្រាក់សរុបចំនួន៧១២លានដុល្លារសហរដ្ឋ អាមេរិក ។

3fa5ec71 Cd88 4738 88e5 567bd0b

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋ លេខាធិការដ្ឋានអាកាសចរស៊ីវិលបានមានប្រសាសន៍ថា “ការងារសាង សង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រាប់គម្រោងទាំងមូល (ដំណាក់កាលទី១) គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ និងគ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥ ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ ។

A2dde7e3 Efca 44b2 B59c 6262254

បន្ទាប់ពីដំណាក់កាលទី១ ត្រូវបានបញ្ចប់ អាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) នឹងមានសមត្ថ ភាពទទួលបានការចុះចតយន្ត ហោះរហូតដល់ធុនធំៗ ដែលមានកូដអេហ្វ (Code F: A-340- 300, A350-900 និង B777- 200/300ER, B747- 300/400) ដែលមានចំណតយន្ត ហោះចំនួន ៣២ចំណត អាចទទួលអ្នកដំណើរបានពី ១៣លានទៅ១៥ លាននាក់/ឆ្នាំ (២០២៤) និងអាចទទួលទំនិញតាមផ្លូវអាកាសពី ១៧៥,០០០តោន/ឆ្នាំ (២០២៤) ទៅ ៣០,០០០តោន/ឆ្នាំ (២០៣០ -២០៤០) ។”

9183988f C4b2 48ee 920b F848f14

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia