ដំណឹងល្អ! សាលា AUPP ប្រកាសផ្ដល់អាហារូបករណ៍តម្លៃ ២៤០០០ដុល្លារ ដាក់ពាក្យឥឡូវនេះ
ផែន ផាន់ណា
NOVEMBER 24 2023
ស្ទីម - STEAM
5 K views
1 min read

មុននេះបន្តិច សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឬសាលា AUPP បានប្រកាសផ្ដល់អាហារូបករណ៍ តម្លៃ ២៤០០០ដុល្លារ។

បើយោងតាមការបង្ហោះលើគណនីផ្លូវការរបស់សាកលវិទ្យាល័យនៅថ្ងៃទី ២៤ ខែវិច្ឆិកានេះបានឱ្យដឹងថា អាហារូបករណ៍តម្លៃ២៤០០០ដុល្លារនេះ មានចំនួន២៥កន្លែងសម្រាប់សិស្ស២៥នាក់ដែលជាប់ Top Graders ដោយក្នុងនោះមានមុខវិជ្ជា Business ចំនួន៥កន្លែង, Global Affairs ចំនួន១០កន្លែង, និងមុខវិជ្ជា​ Law ចំនួន១០កន្លែងបន្ថែមទៀត។

404874296 729626695865970 7240536809598788513 N

បន្ថែមពីនោះបើយោងតាមវេបសាយផ្លូវការរបស់សាលាបានឱ្យដឹងចំពោះអាហារូបករណ៍១០០% សម្រាប់សិស្ស២៥នាក់នេះគឺនឹងផុតកំ​ណត់ដាក់ពាក្យនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ  ដោយក្នុងនោះមានលក្ខខណ្ឌធំៗចំនួន២គឺ៖

១. ប្រតិចារិកថ្នាក់វិទ្យាល័យនៅថ្នាក់ទី១០ ១១ និង១២។

២. អត្ថបទចំនួន៣០០-៥០០ ពាក្យដែលពណ៌នាអំពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នក ជាហេតុផលដែលអ្នកគួរតែទទួលបានអាហារូបករណ៍ពី AUPP ។ ការរៀបរាប់អំពីជីវភាពរស់នៅ សាលារៀន សហគមន៍និងអំពីភាពជាអ្នកដឹកនាំដែលអ្នកធ្លាប់មាននៅក្នុងសហគមន៍របស់អ្នក ដែលបានចូលរួមក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ជាចំណែកមួយនៃការអភិវឌ្ឍន៍ និងជះឥទ្ធិពលដល់ AUPP ផងដែរ។ មួយវិញទៀតការរៀបរាប់អំពីអ្វីដែលអ្នកនឹងផ្តល់ឱ្យសហគមន៍វិញប្រសិនបើអ្នកទទួលបានអាហារូបករណ៍ពី សាកលវិទ្យាល័យ AUPP។​

គួរបញ្ជាក់ផងដែរថាចំពោះអាហារូបករណ៍ខាងលើនេះគឺជាការរៀនសញ្ញាបត្រតែ១ប៉ុណ្ណោះពី AUPP ហើយការដាក់ស្នើសុំអាហារូបករណ៍នេះមាន៣ដំណាក់កាល ដោយក្នុងនោះបេក្ខជនទាំងអស់ត្រូវដាក់រូបថតផ្ទះចំនួន 2 សន្លឹក ដោយរូបថតទាំងនេះនឹងត្រូវបានផ្ទៀងផ្ទាត់ដោយក្រុមប្រតិបត្តិការ AUPP ខណៈលើសពីនេះ ទីតាំងផែនទី Google ត្រូវបានណែនាំឱ្យស្នើបញ្ចូល។

 ដូច្នេះសម្រាប់ព័ត៌មានលម្អិតបងប្អូនអាចចូលទៅកាន់​គេហទំព័រ https://bit.ly/AUPPscholarship វេបសាយសាលា www.aupp.edu.kh  Email: info@aupp.edu.kh Telegram:+855 12 266 631 ឬទៅកាន់ទីតាំងសាលាផ្ទាល់បាន https://bit.ly/AUPPMap

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia