ក្ដៅគគុក! ក្រុមហ៊ុនបច្ចេកវិទ្យារាប់ម៉ឺន កំពុងដណ្ដើមគ្នាជួល អ្នកចេះជំនាញ ២នេះមកធ្វើការ ដូចដណ្ដើមមាសពេជ្រ
Navasiri Morm
JUNE 14 2024
អាជីវកម្ម 4.0
85 views
1 min read

ស្របពេលដែលទំនោរបច្ចេកវិទ្យា AI កំពុងតែផ្ទុះឡើងក្ដៅដូចរងើកភ្លើងកំពុងតែឆេះរោលរាល គេសង្កេតឃើញថាមានក្រុមហ៊ុនបច្ចេកវិទ្យាតូចធំជាច្រើនកំពុងតែសម្រុកធ្វើការអភិវឌ្ឍន៍នូវបច្ចេកវិទ្យា AI របស់ខ្លួនដើម្បីច្បាមយកចំណែកទីផ្សារ។ ជាហេតុធ្វើឲ្យធនធាមនុស្សដែលចេះជំនាញអភិវឌ្ឍន៍បង្កើតបច្ចេកវិទ្យា AI មានតម្រូវការយ៉ាងខ្លាំង ពោលគឺក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនកំពុងតែប្រកួតប្រជែងជួលអ្នកមានទេពកោសលផ្នែក AI ប្រៀបដូចគេដូចដណ្ដើមមាសពេជ្រគ្នាអីចឹងដែរ។

ជាក់ស្ដែង បើតាមគេហទំព័រ The Economist បានចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថា សង្រ្គាមរវាងការដណ្ដើមបុគ្គលិកដែលមានទេពកោសលឬជំនាញផ្នែក AI កំពុងតែឡើងកម្ដៅ។ តាមរយៈអត្ថបទមួយនេះ បានបញ្ហាថា គិតចាប់តាំងពីខែវិឆ្ឆកា ឆ្នាំ២០២២ មានក្រុមហ៊ុនបច្ចេកវិទ្យាលោកខាងលិចប្រមាណ ២០០០០ក្រុមហ៊ុនបាននឹងកំពុងតែបន្ដប្រកាសរើសបុគ្គលិកជំនាញផ្នែក AI និងជំនាញ Machin Learning ឲ្យមកធ្វើការ។ 

គួរជម្រាផងដែរថា នារយៈពេលជាង១ឆ្នាំចុងក្រោយនេះ AI បានក្លាយជាប្រធានបទដ៏ក្ដៅគគុកដែលមនុស្សជុំវិញពិភពលោកលើកយកមកជជែក ខណៈវត្តមានរបស់បច្ចេកវិទ្យា AI កំពុងតែជ្រៀតជ្រែកចូលមកក្នុងជីវិតរបស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់ៗរូប ពោលគឺវាអាចនឹងក្លាយជាបច្ចេកវិទ្យាដ៏សំខាន់ដែលអាចជួយសម្រួលដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សយើងឲ្យកាន់តែប្រសើរថែមទៀតផង។

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia