កន្លងទៅគេសង្កេតឃើញកសិដ្ឋាននៅបណ្ដាប្រទេសបច្ចឹមលោក មានលក្ខណៈធំៗ ហើយបើនិយាយពីកសិដ្ឋានចញ្ចឹមគោវិញ មានចាប់ពីខ្ទង់ពាន់ ដល់ម៉ឺនក្បាល ដោយតម្រូវឱ្យមានការយកចិត្តទុកដាក់ថែរទាំខ្លាំង។
យ៉ាងណាក៏ដោយក្នុងទំហំកសិដ្ឋានរហូតដល់កម្រិតនេះ មនុស្សមិនអាចមើលសព្វនោះទេ ដោយបណ្ដាលឱ្យគោខ្លះឈឺងាប់។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នាពេលថ្មីៗនេះបានលើកពីគម្រូ កសិដ្ឋានមួយកន្លែងនៅសហរដ្ឋអាមេរិកដែលបានចិញ្ចឹមសត្វគោរហូតដល់ ២០០០០ក្បាលឯណោះ ប៉ុន្តែអាចមើលថែរបានយ៉ាងងាយដោយប្រើប្រាស់បច្ចេកវិទ្យា AI។
ម្ចាស់កសិដ្ឋានលោក Terry Conning បាននិយាយថាការដែលចិញ្ចឹមសត្វគោច្រើនបែបនេះគឺមានការលំបាកក្នុងការមើលថែទាំឲ្យបានដិតដល់ណាស់ជាពិសេសប្រភេទគោដែលចិញ្ចឹមយកទឹកដោះតែម្ដងពោលគឺពូជគោចញ្ចឹមយកទឹកដោះនេះវារងនឹងការឆ្លងជំងឺដូច្នេះទើបលោក Terry Conning សម្រេចចិត្តបង្កើតនូវប្រពន្ធAI ដែលមានឈ្មោះ CattleEye ចូលទៅក្នុងកសិដ្ឋានរបស់ខ្លួនក្នុងគោលបំណងតាមដាននូវសកម្មភាព អំពីដំណើរនៃសត្វគោ និងអំពីទំលាប់ប្រចាំថ្ងៃរបស់វា។
AI ប្រមូលទិន្នន័យពីគោច្រើន ហើយឃ្លាំមើលគោនោះ ២៤ម៉ោង ហេតុនេះហើយពេលសត្វគោបញ្ចេញសកម្មភាពប្លែកតែមួយភ្លេត AI អាចមើលដឹងភ្លាមៗ ខុសពីមនុស្សដែលមិនអាចមើលគោរាប់ពាន់ក្បាលបាននោះទេ។
ជាលទ្ធផលអ្វីដែលម្ចាស់កសិដ្ឋានរូបនេះបានរំពឹងទុកក៏ទទួលបានលទ្ធផលយ៉ាងល្អដោយសត្វគោដែលនៅក្នុងកសិដ្ឋានរបស់គាត់ធ្លាប់ជួបនៅបញ្ហាគោឈឺ ហើយគ្រាន់តែប្រព័ន្ធ AI បានដាក់៦ខែក្រោយមកនេះក៏បានកាត់បន្ថយនូវបញ្ហារបស់សត្វគោបានរហូត ២៥.៤ ទៅ ១៣.៥ ភាគរយឯណោះ។
នេះជាសន្ទុះមួយដ៏ល្អដែលជួយសម្រុយនូវការប្រមូលទិន្នផលទឹកដោះឲ្យមានការកើនឡើងយ៉ាងច្រើនជាងមុន ហើយក៏បង្ហាញពីភាពអស្ចារ្យនៃ AI ក្នុងការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងវិស័យកសិកម្ម។