ក្ដៅៗ! ក្រុមហ៊ុន ADATA ដ៏ល្បីឈ្មោះ បានបោះទុនធ្វើរោងចក្ររាប់រយលានដុល្លារនៅខ្មែរ
ផែន ផាន់ណា
DECEMBER 14 2023
ឌីជីថល
870 views
2 mins read

ក្រុមហ៊ុន ADATA Innovation Drive the FUTURE ថ្មីៗនេះបានបោះទុនវិនិយោគនៅកម្ពុជា ក្នុងទឹកប្រាក់ ១០០លានដុល្លារ នៅឆ្នាំទី១ និង ៥០០លានដុល្លារនៅឆ្នាំទី២ ដើម្បីធ្វើការសាងសង់ Adata headquarter និង រោងចក្រផលិត external SSD , adata ram etc។ នេះបើយោងតាមការចេញផ្សាយនៅលើគណនីរបស់ឧកញ៉ា នឹម វណ្ណ: ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ។

409436703 7027929997250895 5810174549317485807 Nប្រភពខាងលើបានឱ្យដឹងថា “សូមចូលរួមអបអរសាទរ និង រីករាយស្វាគមន៍ ការវិនិយោគរបស់ ក្រុមហ៊ុន ADATA ដែលជាក្រុមហ៊ុនអន្តរជាតិដ៏ធំមួយ មានរោងចក្រជាច្រើន ដូចជា សហរដ្ឋអាមេរិក ចិន ឥណ្ឌា និងបណ្តាប្រទេសជាច្រើនទៀត ។ ADATA បានសំរេចចិត្តដាក់ទុន និង សហការជាមួយនាងខ្ញុំ នៅទឹកប្រាក់ ១០០លានដុល្លារ នៅឆ្នាំទី១ និង ៥០០លានដុល្លារនៅឆ្នាំទី២ ដើម្បីធ្វើការសាងសង់ Adata headquarter និង រោងចក្រផលិត external SSD , adata ram etc !!!

410456489 7027955053915056 402870597959310575 N

Adata នាំមកនូវបច្ចេកវិទ្យា ដោយការអភិវឌ្ឍន៍ និង ប្រតិបត្តិការ នៃការបង្កើតតំបន់ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យាជាន់ខ្ពស់នៃ កម្ពុជា ផងដែរ។ នាងខ្ញុំសូមជូនពរនិង ស្វាគមន៍ ការវិនិយោគរបស់ក្រុមហ៊ុន ADATA នៅកម្ពុជា និង សូមឲក្រុមហ៊ុនដំណើរការទៅបានអោយរលូននិងជោគជ័យ។

410424790 7027954957248399 3378670461933489117 N

គូសបញ្ជាក់ថា ក្រុមហ៊ុន ADATA គឺជាក្រុមហ៊ុនដ៏ល្បីឈ្មោះមួយនៅលើពិភពលោក ផ្នែកផ្គត់ផ្គង់គ្រឿងផ្សេងៗដូ​ចជា  SSD, HDD, USB, DDR5, external ssds និង power banks ជាដើម។ ជាមួយគ្នានេះ នៅកម្ពុជាយើង ក៏មានអ្នកប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន ជាច្រើនអ្នកដែរ៕

Eerr

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia