ជំនាញចំ.ណូលខ្ពស់! ការងារក្រៅម៉ោង ទាំង៧នេះ អាចរកបាន ជិត២ម៉ឺ.នដុ.ល្លារក្នុងមួយខែ
SOKLY - កូនផ្កាឈូក
FEBRUARY 26 2025
ឱកាស
5.7 K views
2 mins read

ជាទូទៅការងារ Freelance ឬការងារបែបឯករាជ្យ ទាមទារឱ្យយើងមានជំនាញច្បាស់លាស់ពិតប្រាកដ ទើបអាចឈរជើងលើវិស័យនេះយូរអង្វែង ហើយអាចរកចំណូលបានច្រើន។ ខាងក្រោមនេះជាការងារទាំង ៧ ដែល Forbes វាយតម្លៃថាអាចរកចំណូលបានដល់ទៅ 15,000$ ក្នុងមួយខែ នាឆ្នាំ២០២៥នេះ៖

1. CTO (Chief Technology Officer)៖ មានតួនាទីជាអ្នកគ្រប់គ្រង និងដឹកនាំយុទ្ធសាស្ត្របច្ចេកវិទ្យា ប្រតិបត្តិការ IT និងទិដ្ឋភាពសន្តិសុខតាមអ៊ីនធឺណិតរបស់អាជីវកម្ម។

2. CMO (Chief Marketing Officer)៖ មានតួនាទីជាអ្នកដឹកនាំលើគ្រប់កិច្ចការទីផ្សារ និងម៉ាកយីហោ។

3. CRO (Chief Revenue Officer)៖ មានតួនាទីផ្ដោតលើការបង្កើនប្រាក់ចំណូលរបស់ស្ថាប័ន រួមទាំងការលក់ ទីផ្សារ ការអភិវឌ្ឍន៍អាជីវកម្ម និងយុទ្ធសាស្រ្តជោគជ័យរបស់អតិថិជន។

4. CPO (Chief Product Officer)៖ មានតួនាទីជាអ្នកត្រួតពិនិត្យយុទ្ធសាស្ត្រ និងការអភិវឌ្ឍន៍ផលិតផល ដែលអាចឱ្យផលិតផលត្រូវបាននាំយកទៅកាន់ទីផ្សារ។

5. COO (ប្រធានផ្នែកប្រតិបត្តិការ)៖​ មានតួនាទីជាអ្នក អភិវឌ្ឍន៍ ត្រួតពិនិត្យប្រតិបត្តិការ និងលំហូរការងារប្រចាំថ្ងៃ ស្របតាមយុទ្ធសាស្ត្រ និងគោលដៅអាជីវកម្ម។

6. CFO (Chief Financial Officer)៖ មានតួនាទីជាអ្នក គ្រប់គ្រងលើបញ្ហាទាក់ទងនឹងការវិនិយោគ ការធ្វើផែនការហិរញ្ញវត្ថុ និងការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។

7. CHRO (Chief Human Resources Officer-ប្រធានផ្នែកធនធានមនុស្ស)៖ មានតួនាទីជាអ្នកប្រឹក្សាយោបល់ដើម្បីបង្កើនប្រសិទ្ធភាពការងារ ឬរៀបចំធនធានមនុស្សទៅតាមទេព្យកោសល្យ និងយុទ្ធសាស្រ្តជ្រើសរើសបុគ្គលិក។

ក្នុងចំណោមជំនាញទាំង៧ខាងលើ តើលោកអ្នកចង់ធ្វើដំណែងណាជាងគេ?

អត្ថបទដោយ៖ សូ សុខលី (កូនផ្កាឈូក)

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia