កុំប្រើទម្លាប់ចាស់យឺតណាស់! នេះជាអក្សរកាត់ សម្ងាត់ នៅលើកុំព្យូទ័រទាំង 6 ដែលអ្នកត្រូវតែដឹង
Makara Rin
JUNE 7 2023
គន្លឹះល្អៗ
1.1 K views
2 mins read

សម្រាប់ការប្រើប្រាស់កុំព្យូទ័រមិនថាជាប្រភេទ MacOS ឬប្រភេទ Window នោះទេ ប្រសិនបើអ្នកចេះប្រើអក្សរកាត់(Shortcuts) គឺវាអាចជួយសម្រួលការងារក៏ដូចជាពន្លឿនពេលវេលានៃការប្រើប្រាស់ផងដែរ។ ដោយឡែកក្នុងអត្ថបទនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់ពីអក្សរកាត់ទាំង 6 សម្រាប់ប្រើប្រាស់នៅលើ Window ដែលអ្នកទាំងអស់គ្នាអាចនឹងមិនធ្លាប់បានដឹងពីមុនមក។

អក្សរកាត់(Shortcuts) 

  • windows + alt + R: គឺសម្រាប់ធ្វើកាថតវីដេអូនៅលើអេក្រង់កុំព្យូទ័រដោយមិនចាំបាច់ប្រើ Software មកជំនួននោះទេ
  • windows + G access: បន្ទាប់ពីថតហើយអ្នកទាំងអស់គ្នាអាចចុចអក្សរកាត់នេះដើម្បីចូលទៅមើលវីដេអូដែលយើងបានថតរួច
    • windows + shits + S: អក្សរកាត់មួយនេះគឺយើងប្រើវានៅពេលដែលយើងចង់ថតរូបចេញពីផ្នែកណាមួយនៃអេក្រង់កុំព្យូទ័រ ឬថតអេក្រង់ទាំងមូលក៏បាន
    • windows + D: អក្សរកាត់មួយនេះអាចឲ្យអ្នកធ្វើការលាក់អ្វីគ្រប់យ៉ាងដែលអ្នកកំពុងមើលនៅលើកុំព្យូទ័រ ជៀសវៀងពេលដែលមានអ្នកដើរកាត់លួចមើល។
    • windows +V: សម្រាប់អក្សរកាត់មួយនេះគឺអាចអនុញ្ញាតឲ្យយើងបើក clipboard ដើម្បីចូលទៅយកអ្វីដែលយើងធ្លាប់បាន Copy ពីមុនមក ហើយយើងចង់ Copy ទុកប៉ុន្មានដងក៏បានដែរ។ ដូច្នេះលើកក្រោយអ្នកមិនចាំបាច់ប្រើ Ctrl + C និង Ctrl + V ដូចមុនទៀតទេ។
    • windows + X + U + U: ប្រសិនបើអ្នកចង់បិទកុំព្យទ័រភ្លាមៗ គ្រាន់តែចុច windows + X ហើយចុចអក្សរ U 2ដង នោះវានឹងបិទគ្រឿងភ្លាមៗតែម្តង។ ប៉ុន្តែមានអក្សរកាត់មួយទៀតក៏អ្នកអាចប្រើបានដែរគឺ Alt + F4 + Enter ដោយអក្សរកាត់នេះក៏វាអាចឲ្យកុំព្យូទ័រយើងបិទបានដែរ។

    ដូច្នេះសម្រាប់អក្សរកាត់ (Shortcuts) ខាងលើគឺជាអក្សរកាត់ដែលជាតម្រូវការចាំបាច់ក្នុងការប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ​ ហើយប្រសិនបើអ្នកទាំងអស់គ្នាមិនធ្លាប់ប្រើទេគឺអាចសាកបាន។

    អត្ថបទដោយ៖ រិន មករា

    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2024 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia