TikTok បានក្លាយជាបណ្ដាញសង្គមមួយដ៏ពេញនិយមនៅក្នុងស្រុកខ្មែរយើង ក៏ដូចជាបណ្ដាលប្រទេសជាច្រើនទៀតនៅជុំវិញពិភពលោក។ ដោយឡែកគេក៏អាចទាញចំណូលបន្ថែមពីកម្មវិធីមួយនេះបានផងដែរតាមរយៈវិធីសាស្រ្តទាំង៥ ខាងក្រោមនេះ៖
TikTok បានក្លាយជាបណ្ដាញសង្គមមួយដ៏ពេញនិយមនៅក្នុងស្រុកខ្មែរយើង ក៏ដូចជាបណ្ដាលប្រទេសជាច្រើនទៀតនៅជុំវិញពិភពលោក។ ដោយឡែកគេក៏អាចទាញចំណូលបន្ថែមពីកម្មវិធីមួយនេះបានផងដែរតាមរយៈវិធីសាស្រ្តទាំង៥ ខាងក្រោមនេះ៖
2). ធ្វើជាអ្នកផលិតមាតិកាឯករាជ្យ (Freelance Content Creator)៖ សព្វថ្ងៃនេះការធ្វើវីដេអូពិតជាពេញនិយមជាខ្លាំង ហើយនៅស្រុកខ្មែរមិនខ្វះទេម្ចាស់អាជីវកម្មដែលគាត់ចង់នាំផលិតផលឡើងលើបណ្ដាញសង្គម តែពេលខ្លះពួកគាត់មិនអាចចេញមុខខ្លួនឯងបាន ឬមិនមានពេលគ្រប់គ្រាន់។ លោកអ្នកអាចធ្វើជាអ្នកផលិតមាតិកា Freelance ហើយទទួលការងារជាអ្នកចេញមុខថត ធ្វើទីផ្សារនៅលើ TikTok របស់ម្ចាស់អាជីវកម្មទាំងនោះ។
3). ទទួលផ្សាយទំនិញឬផលិតផល៖ ពេលដែលលោកអ្នកមានគណនី TikTok ផ្ទាល់ខ្លួន ដែលមានអ្នកតាមដាននៅក្នុងដៃច្រើន លោកអ្នកក៏អាចទទួលផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនដទៃបាន។ ប៉ុន្តែអ្វីដែលមិនអាចមើលរំលងបានគឺ គួរតែរក្សាការចែករំលែកល្អៗ រឿងវិជ្ជមាន ដើម្បីបានជាប្រយោជន៍ដល់ទស្សនិកជន ហើយការទទួលផ្សាយពាណិជ្ជកម្ម ក៏គួរជ្រើសរើសតែរបស់ណាដែលល្អពិតប្រាកដ ដើម្បីចៀសវាងការបាត់ទំនុកចិត្តពីអ្នកតាមដាន។
4). ផ្ដល់សេវាកម្មគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម៖ នេះក៏ជាវិធីសាស្រ្តដ៏ពេញនិយមមួយនៅក្នុងសម័យឌីជីថលនេះ ព្រោះថាមានម្ចាស់អាជីវកម្មជាច្រើនដែលមានតម្រូវការទៅលើការ ផ្សាយពាណិជ្ជកម្ម (Boost) នៅលើ TikTok របស់ពួកគេ។ ប្រសិនបើលោកអ្នកមានចំណេះជំនាញខាងគ្រប់គ្រងពាណិជ្ជកម្ម លោកអ្នកអាចទទួលការងារជួយគ្រប់គ្រង និងរៀបចំកញ្ចប់លុយសម្រាប់ការផ្សាយពាណិជ្ជកម្មជូនពួកគាត់បាន។
5). ផ្ដល់សេវាកម្មគ្រប់គ្រងគណនី TikTok៖ ការធ្វើ Personal Branding ពិតជាសំខាន់ណាស់សម្រាប់មនុស្សសម័យឌីជីថល ហើយក៏មិនខ្វះទេអ្នកដែលគាត់មានតម្រូវការ ក្នុងការធ្វើវីដេអូនៅលើបណ្ដាញសង្គម ដើម្បីឱ្យពួកគាត់ល្បី ជួយទៅដល់ទីផ្សារនៃអាជីវកម្មរបស់ពួកគាត់។ ប្រសិនបើលោកអ្នកមានសមត្ថភាពក្នុងការរៀបចំផែនការ ផលិតនូវមាតិកាល្អៗ ព្រមទាំងចេះបច្ចេកទេសថតបែបណាដើម្បីឱ្យសមជាមួយ TikTok លោកអ្នកអាចទទួលការងារជាអ្នកគ្រប់គ្រងគណនីជូនអតិថិជនដែលមានតម្រូវការបាន។
ចំពោះវិធីសាស្ត្រទាំងអស់ខាងលើ តើលោកអ្នកធ្លាប់បានប្រើមួយណាខ្លះហើយ? កុំភ្លេចខមិនផងណា!!
អត្ថបទដោយ៖ សូ សុខលី (កូនផ្កាឈូក)