ដើម្បីជួយឱ្យកុមារទទួលបានទាំងភាពសប្បាយរីករាយ និងចំណេះដឹងបន្ថែមតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ខាងក្រោមនេះគឺជាកម្មវិធីទូរសព្ទចំនួន ៤ ដែលមានជាភាសាខ្មែរ។
១. Write Khmer កម្មវិធីសម្រាប់រៀនសរសេរអក្សរ និងលេខ។
២. Write Khmer - Learn Khmer កម្មវិធីសម្រាប់រៀនសរសេរអក្សរ លេខ និងស្រៈ។
៣. MOJO eLibrary កម្មវិធីសម្រាប់អំណានថ្នាក់បឋម។
៤. Chlat: Watch, Learn, Play កម្មវិធីសម្រាប់កម្សាន្ត និងចំណេះដឹង។

- ចូលទៅកាន់ App Store ឬ Play Store នៅលើទូរសព្ទរបស់អ្នក
- វាយឈ្មោះកម្មវិធីនីមួយៗចូលក្នុងប្រអប់ស្វែងរក ដូចជា៖ Write Khmer, Write Khmer - Learn Khmer, MOJO eLibrary, Chlat: Watch, Learn, Play
- រួចចុចប៊ូតុង Install ឬ Get ដើម្បីដំឡើងកម្មវិធីទាំងនោះចូលក្នុងទូរសព្ទរបស់អ្នក។
លើសពីនេះ អ្នកក៏អាចចូលទៅកាន់គេហទំព័រផ្លូវការ godigital.gov.kh ដើម្បីស្វែងរកតំណភ្ជាប់ ឬព័ត៌មានបន្ថែមអំពីកម្មវិធីទាំងនេះបានផងដែរ។
