យោងតាមប្រភព TechCrunch បានឲ្យដឹងថាក្រុមហ៊ុន YouTube បានប្រកាសដាក់ចេញនូវមុខងារថ្មីៗជាបន្តបន្ទាប់នៅលើវីដេអូខ្នាតខ្លី (Shorts) របស់ខ្លួន ដើម្បីធ្វើឱ្យបទពិសោធន៍នៃការទស្សនាកាន់តែមានភាពងាយស្រួល និងរលូនជាងមុន។ នៅក្នុងនោះ មុខងារលេចធ្លោជាងគេ គឺការអនុញ្ញាតឱ្យអ្នកមើលអាចបង្កើនល្បឿនវីដេអូបានរហូតដល់ទៅ ២ដង (2x playback speed) ដែលការធ្វើបែបនេះ គឺដើម្បីជួយឱ្យអ្នកទស្សនាអាចទទួលបានព័ត៌មាន ឬស្វែងរកវគ្គដែលខ្លួនចូលចិត្តនៅក្នុងវីដេអូបានកាន់តែរហ័ស និងចំណាយពេលតិចជាងមុន។

ទន្ទឹមនឹងនេះ ដើម្បីបង្កើតបរិយាកាសអ៊ីនធឺណិតឱ្យកាន់តែមានភាពវិជ្ជមាន YouTube បានសម្រេចចិត្តលុបប៊ូតុងមិនចូលចិត្ត (Dislike) ចេញពី Shorts ទាំងស្រុង។ ជំនួសមកវិញ ប្រសិនបើអ្នកមើលមិនពេញចិត្តវីដេអូណាមួយ ពួកគេត្រូវប្រើមុខងារមិនចាប់អារម្មណ៍ឬកុំណែនាំប៉ុស្តិ៍នេះ ដើម្បីកម្រិតកុំឱ្យវីដេអូប្រភេទនោះលោតមកទៀត ហើយចំពោះប៊ូតុងពេញចិត្តវិញ ក៏ត្រូវបានផ្លាស់ប្តូរមកជាការប្រើប្រាស់ Emoji រូបបេះដូងវិញដែរ។ បន្ថែមពីលើនេះ YouTube ក៏បានដាក់បញ្ចូលមុខងារថ្មីមួយទៀតហៅថា Clear Screen mode ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ខ្សែភ្នែករបស់អ្នកមើល។ មុខងារនេះនឹងធ្វើការលាក់រូបតំណាង និងអត្ថបទពណ៌នាផ្សេងៗដែលនៅលើអេក្រង់ជាបណ្តោះអាសន្ន ធ្វើឱ្យអ្នកទស្សនាអាចមើលឃើញសាច់វីដេអូបានយ៉ាងច្បាស់ពេញភ្នែក ដោយគ្មានការរំខានពីផ្ទាំងព័ត៌មានហោះកាត់ចុះឡើងឡើយ។

បើទោះបីជា YouTube មិនទាន់បានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ក្នុងការទម្លាក់មុខងារទាំងនេះឱ្យប្រើប្រាស់ទូទាំងសកលលោកក៏ដោយ ប៉ុន្តែការធ្វើបច្ចុប្បន្នភាពនេះត្រូវបានរំពឹងថានឹងជួយជំរុញកំណើន និងទាក់ទាញអ្នកទស្សនា Shorts បន្ថែមទៀត។ គួររំលឹកផងដែរថា បើទោះបីជា YouTube ដើរក្រោយ TikTok និង Instagram Reels ក្នុងការបង្កើតវីដេអូខ្លីក៏ដោយ ប៉ុន្តែ Shorts អាចរក្សាប្រជាប្រិយភាពយ៉ាងខ្លាំង ដោយទទួលបានការទស្សនាមធ្យមភាគរហូតដល់ ២០០ ពាន់លានដងក្នុងមួយថ្ងៃ គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៥ កន្លងទៅនេះ។
ក្រៅពីការអាប់ដេតយូធូបមួយនេះ ចាបខៀវចង់ផ្សារភ្ជាប់វគ្គសិក្សា Offline មួយដែលបង្រៀនពីការរកចំណូលតាមយូធូប មិនថាជាប្រភេទវីដេអូវែង ឬខ្លី របៀបរៀបចំ Channel មាតិកាដែលអាចរកចំណូលបាននៅខ្មែរ និងបរទេស និងបូករួមពីគន្លឹះ ឬក្បួនដើរត្រូវគោលការណ៍របស់យូធូបផងដែរ។

ប្រសិនបើអ្នកចង់ចាប់ផ្តើមរកចំណូលលើយូធូប អាចចុចតាមរយៈលីងមួយនេះបាន https://bakseyacademy.com/courses/youtube-earn-money បើមានចម្ងល់ ឬសួរនាំព័ត៌មានបន្ថែមអាចឆាតទៅតេឡេក្រាម https://t.me/baksey_academy
