មុនបច្ចេកវិទ្យាចូលមកដល់ ការស្វែងរកការងារជារឿងដ៏ពិបាកមួយ ប៉ុន្តែបច្ចុប្បន្ននេះលែងជាបញ្ហាទៀតហើយ។ គ្រាន់តែមានទូរស័ព្ទក្នុងដៃក៏អ្នកអាចរកការងារបាន ដោយមានជម្រើសច្រើនរាប់មិនអស់តាមរយៈការស្វែងរកនៅលើឌីជីថល ខណៈខាងក្រោមនេះជា Website ការងារល្បីៗទាំង៣ នៅស្រុកខ្មែរ៖
១. Khmer24
Khmer24 គឺជាទីផ្សារអនឡាញដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជាយើង ដែលមានផ្ដល់នូវសេវាកម្មទិញលក់ជាច្រើន។ ទន្ទឹមនឹងនោះដែរ នៅលើ Website Khmer24 ក៏មានការផ្សព្វផ្សាយជ្រើសរើសបុគ្គលិកគ្រប់ប្រភេទ ទៅតាមតម្រូវការរបស់ក្រុមហ៊ុន ឬគ្រឹះស្ថានឯកជនជាច្រើននៅក្នុងស្រុកខ្មែរ។ ក្រៅពីការងារបែបពេញម៉ោង ក្នុងនោះក៏មានការងារក្រៅម៉ោង ឬជាប្រភេទ Freelancer ជាច្រើនជម្រើស ផ្គួបជាមួយនឹងជម្រើសប្រាក់ខែដែលសម្បូរបែបស្របទៅតាមទីផ្សារការងារ និងជំនាញនីមួយៗ។ នេះជាតំណរភ្ជាប់ទៅកាន់ Website: https://www.khmer24.com/km
២. BongThom
BongThom ជា Website ដ៏ធំមួយដែលផ្ដោតសំខាន់ទៅលើការប្រកាសស្វែងរកបុគ្គលិក គ្រប់ជំនាញទាំងអស់។ តាមរយៈ BongThom លោកអ្នកអាចស្វែងរកការងារបាន មិនថានៅក្នុងទីក្រុងភ្នំពេញឬតាមបណ្ដាលខេត្តនានាឡើយ។ ក្នុងនោះមានគ្រប់ប្រភេទការងារទាំងអស់ មិនថាការងារពេញម៉ោង ការងារ Part-Time ការងាររយៈពេលវែង ការងាររយៈពេលខ្លី ឬ Freelance ជាដើម។ នេះជាតំណរភ្ជាប់ទៅកាន់ Website: https://www.bongthom.com/
៣. Khmer online Job
Khmer Online Job ជាទីតាំងឌីជីថលមួយដែលប្រមូលផ្ដុំទៅដោយ ការប្រកាសស្វែងរកបុគ្គលិក គ្រប់ប្រភេទ ទៅតាមតម្រូវការរបស់ស្ថាប័នជាច្រើននៅទូទាំងប្រទេសកម្ពុជា ទាំងនៅរាជធានីភ្នំពេញ និងបណ្ដាលខេត្តនានា។ ក្នុងនោះមានគ្រប់ប្រភេទការងារទាំងអស់ មិនថាការងារពេញម៉ោង ការងារ Part-Time ការងាររយៈពេលវែង ការងាររយៈពេលខ្លី ឬ Freelance ជាដើម។ នេះជាតំណរភ្ជាប់ទៅកាន់ Website: https://kh.khmeronlinejobs.com/
បើទោះបីជាបច្ចុប្បន្ននេះ ការស្វែករការងារថ្មី ឬរកការងារបន្ថែមជារឿងងាយស្រួល ប៉ុន្តែទន្ទឹមនឹងនោះក៏ទាមទារឱ្យអ្នកជាមនុស្សដែលមានជំនាញច្បាស់លាស់ ឬពិតប្រាកដមួយដែរ ដើម្បីងាយស្រួលក្នុងការដាក់ពាក្យចូលធ្វើការនៅស្ថាប័នណាមួយ។ ប៉ុន្តែប្រសិនបើអ្នកមិនទាន់មានបទពិសោធន៍ការងារទេ កុំភ្លេចស្វែងរកការងារណាដែលគេដាក់ចំណាំថា មិនទាមទារបទពិសោធន៍ (No Experience)។ សំណាងល្អ! សូមឱ្យរកការងារបានឆាប់ៗ
អត្ថបទដោយ៖ សូ សុខលី (កូនផ្កាឈូក)