ព្រិចភ្នែកៗ ជិតដល់ថ្ងៃដាច់ឆ្នាំ២០២២ ហើយ បងប្អូនទាំងអស់គ្នាមានគម្រោងចង់ទិញរថយន្តទុកគ្រាន់ជិះក្នុងដំណើរកម្សាន្តដែរឬទេ? ថ្ងៃនេះដែរ Technology Cambodia នឹងយករថយន្តមួយទឹកចំនួន ៣គ្រឿង មកពីប្រទេសកូរ៉េខាងត្បូង ដែលមានតម្លៃក្រោម ២០០០០ដុល្លារពេលមកដលល់ស្រុកខ្មែរ។
1 . Chevrolet Captiva 2009
នេះជារថយន្ត Chevrolet Caption ស៊េរីឆ្នាំ២០០៩ ប្រើម៉ាស៊ីនម៉ាស៊ូត មានប៉ុង១ កម្លាំងម៉ាស៊ីន ២០០០សេសេ ចំនួនចម្ងាយដែលបានជិះរួចគឺ ១០ម៉ឺនគីឡូម៉ែត្រ និងមានតម្លៃ ១៧៥០០ដុល្លារ ពេលមកដល់ខ្មែរ។
2. Ssangyong Korando Sports 2017
នេះជារថយន្តប្រភេទភីបអាប់ Ssangyong Korando Sports ស៊េរីឆ្នាំ២០១៧ ពណ៌ស ប្រើម៉ាស៊ីនម៉ាស៊ូត និងមានប៉ុង២ 4WD កម្លាំងម៉ាស៊ីន ២០០០សេសេ ហើយរថយន្តនេះដែរមានចម្ងាយដែលបានជិះរួច ១០ម៉ឺនគីឡូម៉ែត្រ ព្រមទាំងមានតម្លៃ ១៨៥០០ដុល្លារ ពេលមកដល់ខ្មែរ។
3. Kia Grand Carnival 2011
នេះជារថយន្ត Kia Grand Carnival ស៊េរីឆ្នាំ២០១១ មាន ១១កៅអី ពណ៌ស ប្រើម៉ាស៊ីនម៉ាស៊ូត និងមានប៉ុង២ 4WD កម្លាំងម៉ាស៊ីន ២២០០សេសេ ហើយរថយន្តនេះដែរមានចម្ងាយដែលបានជិះរួចគឺ ១០ម៉ឺនគីឡូម៉ែត្រ ព្រមទាំងមានតម្លៃ ១៩៥០០ដុល្លារ ពេលមកដល់ខ្មែរ។
គួរជំរាបផងដែរថា ប្រសិនចង់បានរថយន្តណាមួយក្នុងចំណោមរថយន្តទាំង៣ ខាងលើ ឬចង់កម្មង់រថយន្តមួយទឹកមកពីប្រទេសកូរ៉េខាងត្បូង ត្រឹមរយ:ពេល ២០ថ្ងៃមកប្រទេសកម្ពុជា អាចរកមើលបានក្នុងវេបសាយ Car Zone Cambodia និងលេខទូរសព្ទសម្រាប់ការសាកសួរព័ត៌មានបន្ថែមសូមទាក់ទង់ទៅ 012 333 243 Telegram ៕
អត្ថបទដោយ៖ ព្រឹម ភក្តី