Mitsubishi Outlander ឆ្នាំ 2025 មានការបន្ថែមលក្ខណៈសម្បត្តិថ្មីៗជាច្រើន
Lee Then
FEBRUARY 11 2025
យានយន្ត
86 views
2 mins read

Mitsubishi Outlander ជារថយន្ត SUV ដែលប្រកួតប្រជែងនិងរថយន្តតូចជាច្រើនដទៃទៀត ដោយផ្តោតសំខាន់លើការប្រើប្រាស់បានច្រើន និងទំនុកចិត្ត ដូចជា កន្លែងដាក់សម្ភារៈ ផាសុខភាព ជាមួយនិងការផ្តល់អារម្មណ៍រំភើបក្នុងការបើកបរ និងការរចនារូបរាងបែបស៊ីវិល័យ។ វាមានលក្ខណៈពិសេសដាច់ដោយឡែក ដែលរួមមានការរចនាខាងក្នុង និងខាងក្រៅស្រស់ស្អាត និងការផ្ដល់ជូនកៅអីជាមូលដ្ឋានដែលអាចផ្ទុកបានចំនួន ៧ នាក់។ វាប្រើប្រព័ន្ធប្លាតហ្វូម និងសមាសភាគផ្សេងៗដូចទៅនឹង Nissan Rogue។ ទោះយ៉ាងណាក្តី ប្រព័ន្ធម៉ាស៊ីន 4 ស៊ីឡាំងរបស់ Mitsubishi មានសមត្ថភាពខ្ពស់ ខាងក្នុងមានផាសុខភាព និងប្រណិត ប៉ុន្តែជួរខាងក្រោយល្អសម្រាប់កុមារជាងសម្រាប់មនុស្សពេញវ័យ។ វាក៏មានម៉ូដែល Hybrid ដែលប្រើថាមពលអគ្គិសនីផងដែរ ប៉ុន្តែត្រូវបានពិនិត្យដោយឡែក។

2025 Mitsubishi Outlander Front Three Quarters 67aa2b4b8259e.jpg

Mitsubishi Outlander ឆ្នាំ 2025 បានទទួលការកែសម្រួលជាច្រើន ដោយរួមមានការរចនារូបរាងថ្មី និងការបន្ថែមលក្ខណៈសម្បត្តិថ្មីៗ។ ប្រព័ន្ធសំឡេង Yamaha ត្រូវបានបញ្ចូលជាផ្នែកស្តង់ដា Mitsubishi ផ្ដល់ជូនអេក្រង់ទំហំសម្រាប់បង្ហាញព័ត៌មានរថយន្ត 8.0 អ៊ីញនិងអេក្រង់កម្សាន្ត 12.3 អ៊ីញ ដោយអាស្រ័យលើប្រភេទម៉ូដែល អេក្រង់ទាំងនេះគាំទ្រប្រព័ន្ធ Apple CarPlay និង Android Auto ជាស្តង់ដា ម៉ូដែល 12.3 អ៊ីញអាចភ្ជាប់ iPhone ដោយប្រើបច្ចេកវិទ្យាឥតខ្សែ (Wireless Connectivity)  ផ្នែកកណ្តាលមានសាកថ្មឥតខ្សែ (Wireless) និងរន្ធសាកបន្ថែមសម្រាប់ឧបករណ៍ចល័ត។

2025 Mitsubishi Outlander Interior 67aa2b4b4c02a.jpg
2025 Mitsubishi Outlander Speaker 67aa2b4b8ad53.jpg

Outlander ប្រើម៉ាស៊ីន 2.5 លីត្រ 4 ស៊ីឡាំង ដែលផ្តល់ថាមពល 181 សេះ និងកម្លាំងរមួល 245.4 Nm ។ វាភ្ជាប់ជាមួយនិងប្រអប់លេខ (CVT)។ វាជាជម្រើសផ្តល់ជូនទាំងការបើកបរប៉ុងមុខ និងប្រព័ន្ធប៉ុង២។ ការវាយតម្លៃសមត្ថភាពប្រេងឥន្ធនៈសម្រាប់ Outlander ឆ្នាំ 2025 មិនទាន់មាននៅឡើយទេ។ ប៉ុន្តែវាបានទទួលការវាយតម្លៃ EPA មុននេះ ដោយបាន សម្រាប់ការប្រើប្រាស់ប្រេងក្នុងទីក្រុង៖ 6.5 លីត្រ/100 គីឡូម៉ែត្រ។ សម្រាប់ការប្រើប្រាស់ប្រេងលើផ្លូវល្បឿនលឿន៖  7.8 លីត្រ/100 គីឡូម៉ែត្រ។ ​

2022 Mitsubishi Outlander.jpg

តម្លៃចាប់ផ្ដើមនៃ Outlander ឆ្នាំ 2025 នៅក្រៅស្រុកគឺប្រមាណ $31,140 និងអាចឡើងដល់ $38,000 ដោយអាស្រ័យលើប្រភេទម៉ូដែល និងជម្រើសផ្គុំបន្ថែមផ្សេងៗ។ Mitsubishi មិនទាន់បង្ហាញព័ត៌មានលម្អិតអំពីតម្លៃនៃប្រភេទម៉ូដែលទាំងអស់នៅឡើយទេ។

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia